អ្នកគាំទ្ររីករាយចូលរួមដង្ហែក្បួនបិទយុទ្ធការឃោសនាបោះឆ្នោតព្រឹទ្ធសភា
កំពត៖ថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកគាំទ្រ គណបក្ស ប្រជាជន កម្ពុជាជាច្រើនពាន់នាក់ បានចូលរួមដង្ហែក្បូនបិទ យុទ្ធនាការឃោសនាជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តកំពតនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។
អ្នកចូលរួមបានលើកឡើងថា ពួកគាត់ស្រឡាញ់ ជឿជាក់ និង គាំទ្រពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា ហើយរំពឹងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅថ្ងៃមុខ ប្រទេសកាន់តែរីកចម្រើនជាក់ជាមិនខាន។
ពិធីបិទយុទ្ធនាការដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន ប្រធានគណបក្សខេត្ត និងឯកឧត្តមជា បេក្ខជនព្រឹទ្ធសភាបានដង្ហែក្បួននៅរង្វង់មូលទុរេនខេត្តកំពត។
សូមជម្រាបថា នៅខេត្តកំពតក្នុងឱកាសយុទ្ធនាការរយៈពេល១៣ថ្ងៃបានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ គ្មានបណ្តឹងណាមួយពីគណបក្ស នយោបាយឈរឈ្មោះទាំង៤ឡើយ ដែលនេះបានបង្ហាញអំពី ភាពចាស់ទុំ នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា៕
ដោយ៖ សិលា សារិន