យានអវកាសពាណិជ្ជកម្មអាមេរិកចុះចត នៅលើឋានព្រះច័ន្ទ ជាដំបូង
យានអវកាសដំបូងបង្អស់របស់អាមេរិកទើបបានចុះចតនៅលើឋានព្រះច័ន្ទ មិនធ្លាប់មានក្នុងពេលជាង ៥០ ឆ្នាំ ហើយ ការចុះចតដែលបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍នេះ គឺជាផ្នែកមួយនៃយានចុះចតពាណិជ្ជកម្ម ដែលផ្តល់មូលនិធិដោយអង្គការយានអវកាស NASA។
យានអវកាសបានប៉ះប៉ូលខាងត្បូង តាមច័ន្ទគតិ នៅម៉ោង ប្រមាណ ១១៖៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ដោយបានបន្ថយល្បឿន ពីល្បឿនដែលបានកំណត់ ៦៥០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រូបភាពពីកាំមេរ៉ា “EagleCam” ខាងក្រៅដែលត្រូវបានគេសន្មត់ថា បាញ់ចេញពីយានអវកាស ក្នុងអំឡុងពេលវិនាទីចុងក្រោយនៃការចុះរបស់វា ប៉ុន្តែសម្រាប់ពេលនេះ មិនមានអ្វីប្រាកដនៅឡើយទេ។
គួរបញ្ជាក់ថា អង្គការយានអវកាស NASA បានចំណាយប្រាក់ ១១៨លានដុល្លារ ដល់ក្រុមហ៊ុន Intuitive Machines ដើម្បីដឹកជញ្ជូនផ្នែករឹងរបស់ខ្លួនក្រោមគំនិតផ្តួចផ្តើមថ្មីមួយ មានឈ្មោះថា Commercial Lunar Payload Services (CLPS) ដែលវាបង្កើតឡើងដើម្បីផ្ទេរសេវាកម្មដឹកទំនិញ ទៅឱ្យវិស័យឯកជន ដើម្បីជំរុញសេដ្ឋកិច្ចតាមច័ន្ទគតិ កាន់តែទូលំទូលាយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត