អ្នកប្រដាលសកលអាជីព នឹងប៉ះគ្នា ៨គូ នៅកីឡដ្ឋានជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា (CPBC) អមសហព័ន្ធ កីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំ កម្មវិធីប្រកួត ប្រដាល់សកលអាជីព នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២:០០ រសៀល នៅពហុកីឡដ្ឋានជាតិ ដែលមានចំនួន ៨គូរ ដោយតម្រូវឱ្យប្រកួត ស្របតាមបទបញ្ជាការប្រកួត និងបទប្បញ្ញត្តិ របស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក-WBC។

កម្មវិធីប្រកួតនេះរៀបចំឡើងក្នុងគោលបំណងបំពេញនូវលក្ខខណ្ឌ ដើម្បីសុំចូលជាសមាជិក របស់ស្ថាប័ន ប្រដាល់សកលអាជីពពិភពលោក (World Boxing Council-WBC) ដោយនឹងមានថ្នាក់ ដឹកនាំរបស់ ស្ថាប័ន ប្រដាល់សកលអាជីព WBC មកពី ប្រទេសជប៉ុន មកធ្វើការពិនិត្យ និងវាយតម្លៃ ដោយផ្ទាល់។ អត្ថប្រយោជន៍នៃការចូលជាសមាជិករបស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក WBC គឺកីឡាករ កីឡាការិនី ប្រដាល់សកលអាជីពកម្ពុជានឹងមានសិទ្ធិចូលរួមការប្រកួតប្រដាល់សកលអាជីពដែលស្ថិតក្រោមការគ្រប់គ្រង និងរៀបចំឡើងដោយស្ថាប័ន ប្រដាល់សកល អាជីព WBC ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner