សម្តេចធិបតី៖ “រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត

ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ

តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក ក្នុងនោះ មានមេ ដាយ មាស ៨១ គ្រឿង ប្រាក់ ៧៤ គ្រឿង និងសំរឹទ្ធ ១២៧ គ្រឿង។

បន្ថែមលើការទទួលបានជ័យ ជម្នះ លើការប្រកួត ការធ្វើជាម្ចាស់ផ្ទះនេះ បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ពិសេស ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់ មិត្តភាព ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ និងជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈ វិស័យ ទេសចរណ៍។ លើសពីនេះ ឧត្តមប្រយោជន៍ជាតិធំមួយទៀត គឺ ការធ្វើឱ្យយុវជន និងប្រជាពលរដ្ឋបង្កើនស្មារតី ស្រឡាញ់ជាតិមាតុភូមិ និងការពង្រឹងសាមគ្គីភាពនិងមិត្តភាព ដែលការណ៍នេះ បានរួមចំណែក យ៉ាង សំខាន់ ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាព នៅ កម្ពុជា”។

#ams1minute

ads banner