មួយសប្តាហ៍ចាប់ខ្លួនជនល្មើសបទព្រហ្មទណ្ឌចំនួន ៩៤នាក់ (Video Inside)

ជនសង្ស័យចំនួន៩៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ពាកព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា ការចាប់ខ្លួនជនសង្ស័យ ៩៤នាក់ នោះបានធ្វើរវាងពីថ្ងៃទី១៩ ដល់២៥កុម្ភៈ ក្នុងការបង្ក្រាបចំនួន ៦១ករណី ក្នុងនោះរួមមាន ១៩ករណីជាអំពើលួច, ៧ករណីជាអំពើប្លន់, ៥ករណី ជាអំពើរំលោភសេពសន្ធវៈ, អំពើហិង្សា ១៥ករណី និងបទល្មើសផ្សេងទៀតចំនួន ៤ករណី។ បើប្រៀបធៀបនឹងសប្តាហ៍មុន តួលេខចាប់ខ្លួននេះ បានកើនឡើង ៣០នាក់។

ads banner