សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ម៉ាឡេស៊ីបានបន្តក្លាយជាតួអង្គសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា”

ក្នុងឆ្នាំ២០២៣ ម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមអ្នកវិនិយោគកំពូលៗដែលមកបណ្តាក់ទុននៅកម្ពុជា ដែលក្នុងនោះភាពជោគជ័យមួយចំនួន ដែលលេចធ្លោនៅកម្ពុជា រួមមាន៖

១. ធនាគារ Maybank ជាដៃគូហិរញ្ញវត្ថុសម្រាប់សាជីវកម្មម៉ាឡេស៊ី និងសិង្ហបុរីដែលវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មរបស់កម្ពុជា

២. ធនាគារកម្ពុជាសាធារណៈ ជាធនាគារដែលគ្រប់គ្រងដោយបរទេសដ៏ធំបំផុតមួយនៅក្នុងកម្ពុជា មានទ្រព្យសកម្មចំនួន ២.១ ពាន់លានដុល្លារអាមេរិក និងមានកំណត់ត្រាប្រាក់ចំណេញរយៈពេល ៣១ឆ្នាំ

៣. Leader Energy Group គឺជាអ្នកផលិតថាមពលឯករាជ្យ ហើយប្រតិបត្តិការរបស់ Leader Energy Group នៅឆ្នាំ២០០៩ ទទួលបានសម្បទានសាងសង់រោងចក្រថាមពលធ្យូងថ្មដំបូងរបស់កម្ពុជាចំនួន ១០០ មេហ្គាវ៉ាត់ បន្ទាប់មកសម្បទាន BOT រយៈពេល ២៥ឆ្នាំ សម្បទានរោងចក្រថាមពលដើរដោយធ្យូងថ្មតាមបណ្តាខេត្ត

៤. Muhibbah Engineering Cambodia ការវិនិយោគគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុននេះរួមមានភាគហ៊ុន ៣០ % នៅក្នុងអាកាសយានដ្ឋានកម្ពុជា ដែលដំណើរការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន France Vinci Group

#ams1minute

ads banner