កសិករនៅក្នុងឃុំរូងជ្រៃ អរគុណអាជ្ញាធរដែលបានជួយសង្រ្គោះ ស្រូវប្រាំងជិត៣០០ហិកតា

បាត់ដំបង៖ ដោយសារសកម្មភាពខ្នះខ្នែងរបស់អាជ្ញាធរគ្រប់ថ្នាក់ នៃស្រុកថ្មគោលនិងមន្រ្តីពាក់ព័ន្ធ ស្រូវប្រាំងជិត៣០០ ហិកតា របស់កសិករឃុំរូងជ្រៃ ស្រុកថ្មគោលត្រូវបានសង្រ្គោះឱ្យរួចផុតពីការ ខូចខាតដោយកង្វះទឹក។

ក្រុមកសិករបានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក-ឃុំ ដែលបានជួយ អន្តរាគមន៍ទាន់ពេលវេលា។ទន្ទឹមនេះលោក ជា សម្បត្តិ អភិបាល ស្រុកថ្មគោលនិងមន្រ្តីជំនាញធនធានទឹកចុះពិនិត្យមើលអំពីស្ថានភាពបង្កបង្កើនផលនិងការជួយអន្តរាគមន៍នាំយកទឹកពីប្រភពផ្សេងៗដើម្បីមកជួយសង្រ្គោះស្រូវជាបន្តបន្ទាប់កន្លងមក។

បើតាមការលើកឡើងពីលោក អេង សារ៉ា ជំទប់ទី១ឃុំរូងជ្រៃ ស្រុកថ្ម គោលបាននិយាយថា ផ្ទៃដីស្រូវប្រាំងចំនួន២៩៦ហិកតា ជួបប្រទះ បញ្ហាខ្វះទឹក ក៏ប៉ុន្តែដោយសារការខិតខំប្រឹងប្រែង របស់អាជ្ញាធរស្រុក ឃុំភូមិនិងមន្រ្តីជំនាញធនធានទឹកបាននាំយកទឹក
មកជួយសង្រ្គោះស្រូវប្រាំងពួកគាត់ទាន់ពេលវេលានិងធ្វើឱ្យស្រូវទាំងនោះ មានការលូតលាស់ល្អ ។

ដោយឡែកប្រជាកសិករដែលទទួលបាននូវការជួយអន្តរាគមន៍និងសង្គ្រោះស្រូវពីអាជ្ញាធរពាក៎ព័ន្ធបានទាន់ពេលវេលា បានថ្លែង អំណរគុណដល់អាជ្ញាធរស្រុកថ្មគោល ជាពិសេសលោក ជាសម្បត្តិ អភិបាលស្រុកថ្មគោល ដែលបានខិតខំក្នុងការចុះជួយ អន្តរា គមន៍ បានទាន់វេលា។

កសិករអះអាងថាប្រសិនបើគ្មានការជួយពីអាជ្ញាធរនាំយកទឹកមកជួយសង្រ្គោះបានទាន់ពេលវេលានោះទេគឺស្រូវពួកគាត់នឹងត្រូវខូចខាតទាំងស្រុង។

ព្រមជាមួយគ្នានេះប្រជាកសិករទាំងនោះ ក៏បានបង្ហាញពីការព្រួយបារម្ភ បញ្ហាតម្លៃស្រូវចេះតែធ្លាក់ចុះថោក ដោយសារតម្លៃនៅលើមាត់ របស់ ឈ្មួញ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner