ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ សហគ្រាសធនតូច និងមធ្យម គឺជាសរសៃឈាមនៃសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងរឹងមាំ

ភ្នំពេញ៖ ការផ្ទេរបច្ចេកវិទ្យាឌីជីថល ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅក្នុង សហគ្រាសធនតូច និងមធ្យម(MSME) កាន់តែច្រើនតទៅទៀតពីព្រោះវិស័យនេះគឺជាសរសៃឈាមនៃសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងរឹងមាំ ។ ដូច្នេះ បើសិនជា សហគ្រាសធនតូច និងមធ្យម រីកចម្រើនខ្លាំងសេដ្ឋកិច្ចរបស់យើងនិងរីកចម្រើនខ្លាំង ដែលធននិងវិបត្តិ ធននិងបញ្ហាផ្សេងៗ ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបសហគ្រិនវ័យក្មេង និងពិធីសម្ពោធដាក់ឱ្យដំណើរការ គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធនតូចនិងមធ្យម ក្នុងវិសម្រាប់សេដ្ឋកិច្ចឌីជីថល និងយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ដោយមានការអញ្ជើញចូលរួមពី លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង សមាជិក សមាជិកា សហគ្រិនវ័យក្មេង ម្ចាស់អាជីវកម្មមកពីវិស័យឯកជននានា ដៃគូអភិវឌ្ឍ និងដៃគូសហការ សរុបប្រមាណ ៣០០នាក់ នាសណ្ឋាគារ Oakwood Prempeir Phnom Penh ។

ឯកឧត្តម រដ្ឋមន្រ្តី បានបន្តថា ក្រសួងបានឯកភាពនៅក្នុងការសាងសង់មជ្ឈមណ្ឌលបច្ចេកវិជ្ជាចំនួន៧ ខណៈដែលបច្ចុប្បន្ននេះបានរួចរាល់ចំនួន៣ ។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ ក៏បានឯកភាព ទៅតាមការស្នើរសុំរបស់ សហគ្រាសធនតូច និងមធ្យម ដែលចង់ទៅសិក្សាស្វែងយល់នៅក្រៅប្រទេស ថាតើការអភិវឌ្ឍន៍វិស័យនេះមានលក្ខណៈយ៉ាងដូចម្តេច ដោយឯកឧត្តម រដ្ឋមន្រ្តីគ្រោងនឹងលើកឡើងពីបញ្ហានេះ ជាមួយភាគីប្រទេសជាមិត្ត ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ក្នុងនោះមានប្រទេសជប៉ុន និងកូរ៉េ និងតាមរយៈមធ្យោបាយផ្សេងៗដើម្បីអោយសមជិក សហគ្រាសធនតូចនិងមធ្យម អាចធ្វើដំណើរទៅសិក្សា ស្វែងយល់ និងយកមកចែរំលែកដល់សមាជិកផ្សេងទៀតបាន ។

ទន្ទឹមនិងនេះ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ជា វ៉ាន់ដេត ក៏បានជំរុញដល់សមាគមសហគ្រាសធនតូច និងមធ្យម រកអ្នកដែលមានបទពិសោធន៍ជោគជ័យ ពូកែៗ ដោយអញ្ជើញឱ្យមកចូលរួមបណ្តុះបណ្តាលចែករំលែកចំណេះដឹង ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការយកចិត្តទុកដាក់ និងជួយផ្តល់ថវិកា ដល់អ្នកជំនាញល្បីៗ ឱ្យមកបណ្តុះបណ្តាល ហើយក្រសួងក៏និងបន្តផ្តល់ជាថវិកាចំនួន ៥០០ ដុល្លារដល់ក្រុមហ៊ុន ដើម្បីជាការលើកទឹកចិត្តនៅក្នុងការ ចូលរួមធ្វើបរិវត្តន៍កម្មឌីជីថលនៅក្នុងក្រសួង និងបានផ្តល់ថវិកាចំនួន ១០០លានរៀលជូនដល់សមាគមសហគ្រាសធនតូចនិងមធ្យមផងដែរ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner