ប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំង ខេត្ត កំពង់ធំប្រចាំឆ្នាំ បានបិទបញ្ចប់

អត្ថបទដោយ៖
ប៊ុន រដ្ឋា

កំពង់ធំ៖ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំ ខេត្តកំពង់ធំលើប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្ត ពលកម្មឆ្នាំ២០២៣-២០២៤ បានបិទបញ្ចប់កាលពីរសៀលថ្ងៃ អាទិត្យ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាល័យកំពង់ធំដោយ មានការអញ្ជើញ ចូលរួម ពីលោក អ៊ុន បុត្ត អភិបាលរងខេត្ត លោក តាន់ ប៊ុនហុង ប្រធាន មន្ទីរអប់រំខេត្តព្រមទាំងប្រតិភូដឹកនាំកីឡាករ កីឡាការិនី សិស្សានុសិស្ស មកពីស្រុក ក្រុងទាំងប្រាំបួន ក្នុងខេត្តកំពង់ធំជាងមួយពាន់នាក់។ 

លោក ឃឹម សេង  ប្រធានការិយាល័យអប់រំកាយនិងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបានធ្វើរបាយការណ៍សង្ខេប កីឡាករ កីឡាការិនី មធ្យមសិក្សាលើប្រភេទកីឡាដែលត្រូវប្រកួតរួមមាន៖
១-កីឡាបាល់ទាត់៖បុរស៩ក្រុម កីឡាករសរុបចំនួន១៦២នាក់ នារី ៦ក្រុម កីឡាការិនីសរុបចំនួនៈ១០៨នាក់
២-កីឡាបាល់ទះ៖បុរស៩ក្រុម កីឡាករសរុបចំនួនៈ១០៨នាក់ នារី ចំនួន ៦ក្រុម កីឡាការិនីសរុបចំនួន៩៦នាក់
៣-កីឡាបាល់បោះ៖បុរស៣ក្រុម កីឡាករសរុបចំនួន៣៦នាក់ នារី ចំនួន ៣ក្រុម កីឡាការិនីសរុបចំនួនៈ៣៦នាក់
៤-កីឡាប៉េតង់ ៖បុរស ៥ក្រុម កីឡាករសរុបចំនួន ២០នាក់ នារី ចំនួនៈ ៣ក្រុម កីឡាការិនីសរុបចំនួន ១២នាក់
៥-កីឡាអត្តពលកម្ម៖បុរស ៩ក្រុម កីឡាករសរុបចំនួន ៥៤នាក់ នារី ចំនួន ៨ក្រុម កីឡាការិនីសរុបចំនួន៤៨នាក់ ។

ជាលទ្ធផល ទី១.ផ្នែកអត្តពលកម្មបានទៅលើស្រុកបារាយណ៍,ទី២.ផ្នែកកីឡាប៊ូលនិងប៉េតង់៖-១នាក់ទល់នឹង១នាក់នារី  បានលើឈ្មោះ ហៀង ឡៃជី  ស្រុក ប្រាសាទសំបូរ,-១នាក់ទល់និង១នាក់បុរស  បានលើឈ្មោះ ផៃ ស៊ីផាន  ស្រុកកំពង់ស្វាយ,-៣នាក់ទល់នឹង៣ នាក់នារី  លេខ១បាន ទៅលើស្រុកប្រាសាទសំបូរ,-៣នាក់ទល់នឹង៣នាក់បុរស  លេខ១បាន ទៅ លើស្រុកកំពង់ស្វាយ។ទី៣.ផ្នែកកីឡាក្រុម៖បាល់បោះនារី      លេខ១បានទៅលើក្រុងស្ទឹងសែន,បាល់បោះបុរស   លេខ១បានទៅលើក្រុងស្ទឹងសែន,បាល់ទះនារី     លេខ១បានទៅលើស្រុកសន្ទុក,បាល់ទះបុរស      លេខ១បានទៅលើស្រុកស្ទោង,បាល់ទាត់នារី      លេខ១បាន ទៅលើ ក្រុងស្ទឹងសែននិងបាល់ទាត់បុរស    លេខ១បានទៅលើក្រុង ស្ទឹង សែន ។

ថ្លែងក្នុងឱកាសនេះលោក អ៊ុន បុត្ត បានកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្តដែលបាន សហការរៀបចំការ ប្រកួតកីឡាបាន យ៉ាង ល្អប្រសើរ ព្រមទាំងគណៈកម្មការប្រកួតកីឡា គណៈប្រតិភូកីឡា ស្រុក/ក្រុងទាំង៩ ដែលបានសហការគ្នា បានយ៉ាងល្អក្នុងការប្រកួត កីឡាសិស្សមធ្យមសិក្សាក្នុងពេលនេះឱ្យទទួលបានជោគជ័យនិងលទ្ធផលល្អ សម្រាប់ ផ្តល់កិត្តិយស ឱ្យក្រុង/ស្រុកនីមួយៗ។លោក បានផ្តាំ ផ្ញើដល់ សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម ទៀតដើម្បីទៅប្រកួត នៅថ្នាក់ជាតិនៅពេលខាងមុខនិងខិតខំប្រឹងប្រែង សិក្សារៀនសូត្រក៏ក្លាយខ្លួនទៅជាពលរដ្ឋដែលមានសមត្ថភាព៕

ដោយ៖ប៊ុន រដ្ឋា

ads banner