រុស្ស៊ីនិងប្រទេស OPEC បន្តបន្ថយការផលិតប្រេង

ប្រទេសរុស្ស៊ី, ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត និងសមាជិកមួយចំនួន នៃអង្គការប្រទេសនាំចេញប្រេង ហៅកាត់ OPEC កាលពីថ្ងៃអាទិត្យ បានប្រកាសបន្តការកាត់បន្ថយផលិតកម្មប្រេងរហូតដល់ពាក់កណ្តាលឆ្នាំ២០២៤នេះ ដើម្បីបង្កើនតម្លៃ។

ការកាត់បន្ថយបែបនេះ ត្រូវបានប្រកាស ជាលើកដំបូង ក្នុងឆ្នាំ២០២៣ ដែលជាផ្នែកនៃកិច្ចព្រមព្រៀង ក្នុងចំណោមអ្នកផលិតប្រេងដើម្បីបង្កើនតម្លៃ បន្ទាប់ពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។
ក្រសួងថាមពលនៃប្រទេសអារ៉ាប៊ី សាអូឌីតបាននិយាយថា ខ្លួននឹងកាត់បន្ថយផលិតកម្មរបស់ខ្លួន មួយលានបារ៉ែល ក្នុងមួយថ្ងៃ ចាប់ពីខែមេសា ដល់ខែមិថុនា ខណៈដែលរុស្ស៊ីថានឹង កាត់បន្ថយជាង ៤៧ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ សម្រាប់ត្រីមាសទី២ នៃឆ្នាំ២០២៤។ ប្រទេសគុយវ៉ែត អ៊ីរ៉ាក់ និងកាហ្សាក់ស្ថាន ដែលសុទ្ធតែជាសមាជិក OPEC សម្រេចអនុវត្តតាម ដោយនិយាយថា ពួកគេនឹងបន្តកាត់បន្ថយការស្ម័គ្រចិត្តដែលមានស្រាប់ រហូតដល់ចុងខែមិថុនា។

អ្វីដែលគួរឲ្យសម្គាល់ថា ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំ២០២២មក តម្លៃប្រេងបានកើនឡើងដល់ ១៤០ដុល្លារ ក្នុងមួយបារ៉ែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner