ភេសជ្ជៈបំពេញជាតិទឹក ១០០ Plus ក្នុងឆ្នាំ២០២៤នេះ បានប្រកាសរៀបចំគម្រោង២ធំៗគឺអប់រំសុខភាព និងកីឡាសប្បុរសធម៌ជួយមន្ទីពេទ្យគន្ធបុប្ផា
(ភ្នំពេញ)៖ ផ្តល់កិច្ចសម្ភាសន៍ ក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទួតសុឆន្ទះរវាងភេសជ្ជៈបំពេញជាតិទឹក 100PLUS និង កញ្ញា សុខ ពិសី ដែលធ្វើឡើង នារសៀលថ្ងៃទី៦ ខែមីនានេះ លោកស្រី សំ រត័្ននៈ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនស៊ី អេស អេច បេវើរីច បានថ្លែងបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនលោកស្រី បានរួមសហការជាមួយក្រុមហ៊ុន F & N ដែលនឹងរៀបចំកម្មវិធីប្រចាំឆ្នាំ២០២៤ធំៗចំនួនពីរ គឺរៀបចំកម្មវិធីរត់ប្រណាំងពាក់កណ្តាល់ម៉ារ៉ាតុង ក្នុងអំឡុងខែមិថុនាឆ្នាំ២០២៤ខាងមុខនេះ ដើម្បីប្រមូលថវិកាតាមរយៈការចុះឈ្មោះពីកីឡាករកីឡាការិនីចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ១០០%តែម្តង ហើយគម្រោងទី២ នឹងរៀបចំកម្មវិធីអប់រំសុខភាព ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានពាក់ព័ន្ធនឹងសុខភាព ដែលមានអ្នកជំនាញ រួមនិងវេជ្ជបណ្ឌិត ទាក់ទងនឹងការថែទំាសុខភាពប្រចាំថ្ងៃ ដែលគ្រោងនឹងរៀបចំនៅខែក្រោយផ្ទាល់តែម្តង ហើយរាល់ការរៀបចំនេះ ខាងភេសជ្ជៈបំពេញជាតិទឹក 100PLUS ជាអ្នកចាត់ចែង ដោយមានកញ្ញា សុខ ពិសី ជាទូតសុឆន្ទៈស្រាប់ជួយផ្សព្វផ្សាយ។

ក្នុងនាមជាទូតសុច្ឆន្ទៈ កញ្ញាសុខ ពិសី បានបញ្ចេញអារម្មណ៍រំភើបជាខ្លាំង ដែលបានក្លាយជាតារាតំណាងផលិតផលដ៏ពេញនិយមរបស់សិង្ហបុរី ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានឱកាសចូលរួមជាមួយក្រុមហ៊ុនដើម្បីធ្វើការចែករំលែកដល់ប្រជាជនកម្ពុជាទាំងអស់គ្នានូវអត្ថប្រយោជន៍បានពីការធ្វើលំហាត់ប្រាណឬលេងកីឡាជាប្រចាំ ការទទួលអាហាររូបត្ថម្ភត្រឹមត្រូវ ជាមួយនិងការជ្រើសរើសភេសជ្ជៈបំពេញជាតិទឹកដែលល្អដើម្បីរក្សាបាននូវតុល្យភាពជាតិទឹកនៅក្នុងខ្លួនបន្ទាប់ពីមានសកម្មភាពប្រចាំថ្ងៃច្រើន ។

លោក សុខ ចេមមី នាយកគ្រប់គ្រងក្រុមហ៊ុន អេចអេសស៊ី បានថ្លែងថា ពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយតារាចម្រៀង កញ្ញា សុខ ពិសី ថា “ក្រុមហ៊ុនបានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការចូលរួមចំណែកជំរុញការថែរក្សាសុខភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរ ដោយផ្តោតលើចំណុចសំខាន់ចំនួន២ គឺ ការជំរុញឱ្យមានការធ្វើលំហាត់ប្រាណឬលេងកីឡាជាប្រចាំតាមរយៈការរៀបចំ ក៏ដូចជាឧបត្ថម្ភក្នុងកម្មវិធីកីឡាផ្សេងៗ និងការផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងសុខភាពឱ្យកាន់តែទូលំទូលាយ ដោយនាំយកកម្មវិធីជជែកពិភាក្សាអំពីសុខភាពជាមួយអ្នកជំនាញផ្នែកសុខភាព សម្រាប់កម្ពុជា ៕





រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ