កីឡាករ កីឡាការិនី ២៦០០នាក់ចូលរួមរត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រអបអរសាទរខួបទី ១១៣ ទិវាអន្តរជាតិនារី

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញផ្តល់កិត្តិយស ក្នុងក្នុងទិវារត់ប្រណាំងស្តី្រចម្ងាយ ១០ គីឡូម៉ែត្រ នៅសួនច្បារវត្តបទុមវតី ដោយមានការចូលរួមពីកីឡាករ កីឡាការិនីសរុប ២,៦០០ នាក់ ក្នុងនោះអត្តពលិកខ្មែរ ២,៣២៥ នាក់ និងអត្តពលិកអន្តរជាតិ ២៧៥ នាក់ ក្នុងនោះអត្តពលិកនារី ១,៤៤៦ នាក់។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ថ្ងៃនេះ NOCC បានរៀបចំទិវារត់ប្រណាំងស្តី្រចម្ងាយ ១០ គ.ម ដើម្បីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ក្រោមប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ក៏ដូចជាជំរុញការចូលរួមលេងកីឡារបស់ស្ត្រី ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីតាមរយៈវិស័យកីឡា។ ប្រធាន NOCC សង្កត់ធ្ងន់ថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងអភិវឌ្ឍវិស័យកីឡាជាតិ ក្នុងនោះអត្តពលិកនារីកម្ពុជាតែងតែបង្ហាញនូវភាពអង់អាចរបស់ខ្លួនជាប្រចាំនៅលើឆាកកីឡាអន្តរជាតិ ជាមួយនឹងការទទួលបានជោគជ័យ និងមេដាយជាច្រើនជូនជាតិមាតុភូមិ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានអំពាវនាវដល់យុវជន-យុវនារីទាំងអស់ចូលរួមលេងកីឡា និងចូលរួមផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក ពីឧត្តមភាព ការគោរពគ្នា និងមិត្តភាព ក្នុងទិសដៅកសាងពិភពលោកដ៏ស្រស់បំព្រងតាមរយៈកីឡា។ សូមអត្តពលិកជាតិ និងអន្តរជាតិបន្តគាំទ្រ និងចូលរួមទិវារត់ប្រណាំងបន្តទៀត ដើម្បីសកម្មភាពសប្បុរសធម៌៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner