លោស្រី Von Der Leyen ត្រូវបានគាំទ្រឲ្យបន្តធ្វើប្រធានគណៈកម្មការអឺរ៉ុប

បរទេស៖ ក្រុមអ្នកអភិរក្សនៅសហភាពអឺរ៉ុបបានគាំទ្រឲ្យលោកស្រី Von Der Leyen សញ្ជាតអាល្លឺម៉ង់ បន្តធ្វើជាប្រធានគណៈកម្មការអឺរ៉ុប សម្រាប់អាណត្តិទី២ ពោលគឺរហូតដល់ឆ្នាំ ២០១៩។

ក្រុមអ្នកអភិរក្សនិយម ហៅកាត់ថា EPP គឺជាកម្លាំងដ៏ធំបំផុត នៅក្នុងសភាអឺរ៉ុប។ ស្ត្រី វ័យ៦៥ឆ្នាំរូបនេះ បានចូលមកកាន់តំណែងជាប្រធានគណៈកម្មការអឺរ៉ុប កាលពីឆ្នាំ២០១៩ ពោលគឺនៅចំពេលមានបញ្ហាជំងឺកូវីដ១៩ និង ក្រោយមក បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយលោកស្រី កំពុងឈរឈ្មោះ សម្រាប់អាណត្តិថ្មី។

ប្រតិភូរបស់ EPP សរុបចំនួន ៤០០ នាក់បានបោះឆ្នោតគាំទ្រលោកស្រី ខណៈពេលដែល៨៩នាក់បានបោះឆ្នោតជំទាស់ អំឡុងសមាជរបស់ក្រុមនេះ នៅទីក្រុង ប៊ូឆារ៉េស (Bucharest) នៃប្រទេសរ៉ូម៉ានី កាលពីថ្ងៃព្រហស្បតិ៍។

លោកស្រីបានថ្លែងអំណរគុណដល់តំណាង EPP នៅក្នុងសមាជ ដែលរួមមានទាំងសមាជិកសភា មេដឹកនាំគណបក្ស និងប្រមុខរដ្ឋ និងរដ្ឋាភិបាលចំនួន ១២ប្រទេស សម្រាប់ការជឿទុកចិត្ត, ការគាំទ្រ និងការប្តេជ្ញាចិត្តរបស់ពួកគេ មកលើរូបលោកស្រី។

លោកស្រី លីយិន (Leyen) បាននិយាយថា ពេលនេះ លោកស្រីមានពេល ៩០ ថ្ងៃទៀត មុននឹងឈានដល់ថ្ងៃបោះឆ្នោតផ្លូវការ ដោយគេដឹងថា តាមគម្រោងការបោះឆ្នោតជ្រើសរើសប្រធានថ្មី របស់គណៈកម្មការអឺរ៉ុប នឹងធ្វើឡើង នៅកំលុងខែមិថុនា ខាងមុខនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner