ព្រះមហាក្សត្រតែងតាំង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ កម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ។

ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក៦២រូប ក្នុងនោះមាន ២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង។

តាមលទ្ធផលនៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ដែលមានគណបក្សនយោបាយចំនួន ៤ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ ។ ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner