អាមេរិកនិងសម្ព័ន្ធមិត្តទើបបាញ់ទម្លាក់ Drone របស់ពួកហ៊ូធី ១៥គ្រឿង

បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកទើបតែបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬ Drone ចំនួន ១៥គ្រឿង របស់ឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM បាននិយាយថា ការបាញ់ទម្លាក់នេះបានកើតឡើង កាលពីថ្ងៃសៅរ៍ ហើយពួកឧទ្ទាមហ៊ូធី ដែលគេដឹងថា មានអ៊ីរ៉ង់គាំទ្រពីក្រោយនៅតែបន្តធ្វើសកម្មភាពវាយប្រហារនាវានៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ដើម្បីបង្ហាញសាមគ្គីភាព ជាមួយប៉ាឡេស្ទីន ក្នុងសង្គាមអ៊ីស្រាអែល-ហាម៉ាស នៅហ្គាហ្សា។

ក្រុមឧទ្ទាម ហ៊ូធី (Huthi) បានចេញមកអះអាងថា ខ្លួនពិតជាបានបាញ់ Drone លើកប៉ាល់អាមេរិក និង នាវាពិឃាតអាមេរិកមួយចំនួន នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ពិតមែន គឺមានរហូតដល់ទៅ ចំនួន៣៧គ្រឿង។

សូមបញ្ជាក់ថា ចាប់តាំងពីខែមករាមក អាមេរិក និងអង់គ្លេសបានវាយប្រហារម្តងហើយម្តងទៀត លើក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន ដើម្បីជាការឆ្លើយតបនឹងការវាយប្រហារលើនាវា របស់ពួកហ៊ូធី ប៉ុន្តែក្រុមហ៊ូធីចេះតែបន្តវាយប្រហារ លើនាវាពាណិជ្ជកម្ម ថែមទាំងបានកំណត់គោលដៅលើនាវាអាមេរិក និងអង់គ្លេសផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner