ជំនួយបន្តទម្លាក់ពីលើយន្តហោះ ទៅក្នុងតំបន់ហ្គាហ្សា

ហ្គាហ្សា៖ ប្រទេសអាមីរ៉ាត់ អារ៉ាប់រួម និងប្រទេសអេហ្ស៊ីប បានបន្តទម្លាក់ជំនួយជាស្បៀងអាហារ និងថ្នាំពេទ្យវេជ្ជសាស្រ្ត ពីលើអាកាស ទៅក្នុងតំបន់ហ្គាហ្សា។

វីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិនៃប្រទេសអាមីរ៉ាត់ អារ៉ាប់រួម បានបង្ហាញពីកញ្ចប់ជំនួយមនុស្សធម៌ ចំនួន៦២តោន ត្រូវបានទម្លាក់ពីលើអាកាស កាលពីថ្ងៃសៅរ៍។ ការបន្តទម្លាក់ជំនួយទាំងនេះ បាននាំឲ្យចំនួនជំនួយទម្លាក់ពីលើអាកាស ក្រោមប្រតិបត្តិការ «Birds of Goodness» កើនដល់២៣១តោន នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់ អាមីរ៉ាត់ អារ៉ាប់រួម ហៅកាត់ថា WAM ។

ប្រជាពលរដ្ឋហ្គាហ្សាបាននាំគ្នាប្រញាប់ប្រញាល់ ទៅប្រមូលជំនួយដែលត្រូវបានគេទម្លាក់ពីលើយន្តហោះ នៅតំបន់ al-Sodaniya ភាគខាងលិចនៃទីក្រុង Jabalia ។

ជាមួយគ្នានេះ អង្គការអេស្ប៉ាញមួយទើបបាននិយាយ
កាលពីថ្ងៃសៅរ៍ថា ជំនួយស្បៀងអាហារចំនួន ២០០តោនបានត្រៀម បញ្ជូនពីប្រទេសសាយប្រឹស (Cyprus) តាមសមុទ្រ ហើយវាគឺជាការដឹកជញ្ជូនជំនួយតាមច្រករបៀងសមុទ្រ ជាលើកដំបូង ដែលគាំទ្រដោយសហភាពអឺរ៉ុប។

ស្បៀងអាហារ និងថ្នាំពេទ្យគឺជាតម្រូវការដ៏ចាំបាច់ និងបន្ទាប់បំផុត សម្រាប់ពលរដ្ឋនៅហ្គាហ្សា ខណៈដែលសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ បានឈានចូលដល់ជាង ៥ខែហើយ។ អ្នកស្លាប់នៅហ្គាហ្សា កើនដល់ជាង៣ម៉ឺននាក់ហើយ នេះបើតាមក្រសួងសុខាភិបាល គ្រប់គ្រងដោយហាម៉ាស់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner