ស្តេចសង្ឃកាតូលិក ប្រាប់ឲ្យអ៊ុយក្រែន លើកទង់ស

បរទេស៖ សម្ដេចសង្ឃ Pope Francis បានមានព្រះបន្ទូលថា អ៊ុយក្រែនគួរតែភាពក្លាហាន «លើកទង់ស» និងចរចាបញ្ចប់សង្រ្គាម ជាមួយរុស្ស៉ី។

ព្រះបន្ទូលបែបនេះ របស់សម្ដេច ប៉ាប ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយស្វីស RSI ត្រូវបានថតទុក តាំងពីខែកុម្ភៈ កន្លងទៅ ហើយត្រូវបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ។

សម្តេចសង្ឃកាតូលិក បានមានព្រះបន្ទូលថា «ពាក្យចរចា គឺជាពាក្យក្លាហានមួយ ដ្បិតនៅពេលដែលគេមើលឃើញខ្លួនឯងកំពុងបរាជ័យ គេត្រូវតែមានភាពក្លាហានដើម្បីចរចា»

គួរបញ្ជាក់ថា នេះគឺជាលើកដំបូង ដែលសម្ដេចប៉ាប មានបន្ទូលពីការលើកទង់សបែបនេះ ក្នុងកិច្ចពិភាក្សាពីសង្រ្គាមអ៊ុយក្រែន ដោយកន្លងមក ព្រះអង្គតែងតែលើកឡើងតែពីភាពចាំបាច់នៃកិច្ចចរចាប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក Matteo Bruni អ្នកនាំពាក្យបុរីវ៉ាទីកង់របស់សម្តេចសង្ឃ បាននិយាយថាអ្វីដែលសម្ដេចប៉ាប បានព្រះបន្ទូលពីការលើកទង់ស គឺព្រះអង្គចង់ផ្ដោតលើការបញ្ឈប់ការកាប់សម្លាប់គ្នា និងជំរុញឱ្យមានភាពក្លាហានស្វែងរកកិច្ចចរចាបញ្ចប់សង្រ្គាម៕ ប្រភពពី The New York Times ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner