ចាប់មនុស្ស ៤៥១នាក់ ក្នុងអំពើឆរបោកតាមប្រព័ន្ធ Online (Video Inside)
យ៉ាងហោចជនឆបោកតាមប្រព័ន្ធអនឡាញចំនួន ៤៥១នាក់ ដែលរួមមានទាំងជនបរទេស និងជនជាតិខ្មែរផងដែរ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅក្នុងការបង្ក្រាបនៅ ២ទីតាំងផ្សេងគ្នា ក្នុងខេត្តព្រះសីហនុ។
យោងតាមក្រសួងមហាផ្ទៃ, ការបង្រ្កាបករណីទី១ បានធ្វើឡើងនៅថ្ងៃទី៩ ខែមីនា នៅទីតាំង អតីតកាស៊ីណូ Paradise Island។ ក្នុងបង្ក្រាបនៅទីនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេស ចំនួន ១៧២នាក់ រួមមានស្រីចំនួន ៤៣នាក់។ ជនសង្ស័យជាបរទេសទាំងនោះ រួមមាន ៤សញ្ជាតិ គឺជាតិវៀតណាមចំនួន ១០៩នាក់, ជាតិថៃ ៥៤នាក់, ចិនតៃវ៉ាន់ ៨នាក់ និងចិនដីគោកម្នាក់។
សមត្ថកិច្ចបានត្រៀមបណ្តេញជនបរទេសពាក់ព័ន្ធចំនួន ១៦៧នាក់ ចេញពីប្រទេសកម្ពុជា និង៥នាក់ទៀត ដែលជាអ្នកគ្រប់គ្រងទីតាំង កំពុងកសាងសំណុំរឿងទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ជាធរមាន។
ចំណែកការបង្រ្កាបក្នុងករណីទី២ បានធ្វើឡើងនាថ្ងៃទី១០ ខែមីនា ក្នុងក្រុងព្រះសីហនុដដែល ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាតិខ្មែរចំនួន ២៧៩នាក់ រួមមានស្រី ២២៧នាក់ និងជនបរទេសចំនួន ២៨នាក់ ក្នុងនោះរួមមានស្រី ៣នាក់។ ក្នុងចំណោមជនបរទេសទាំង ២៨នាក់នោះ រួមមាន ២សញ្ជាតិ គឺជាតិចិន ២៧នាក់ និងជាតិមីយ៉ាន់ម៉ាម្នាក់។ ជនបរទេសទាំង ២៨នាក់នោះ ត្រូវបានត្រៀមបណ្តេញចេញកម្ពុជា។