ចាប់ជនវៀតណាម ២៦នាក់ និងបណ្តេញចេញពីកម្ពុជា (Video Inside)

ជនជាតិវៀតណាម ២៦នាក់ ត្រូវបានឃាត់ខ្លួន និងបណ្តេញពីកម្ពុជា ក្រោយធ្វើសកម្មភាពជីកកាយយករ៉ែមាសកម្ពុជាដោយខុសច្បាប់ នៅក្នុងខេត្តរតនគិរី។

ការបង្ក្រាបអំពើខុសច្បាប់នេះ បានធ្វើរវាងពីថ្ងៃទី៨ដល់១០ មីនា ឆ្នាំ២០២៤ ស្ថិតក្នុង៦ទីតាំង ក្នុងតំបន់កន្ទុយនាគ នៃភូមិសាស្ត្រស្រុកតាវែង ខេត្តរតនគិរី។ ក្នុងការបង្ក្រាបសកម្មភាពខុសច្បាប់នោះ សមត្ថកិច្ចបានរឹបអូសយកគ្រឿងចក្រចំនួន ៤គ្រឿង, ម៉ាស៊ីនភ្លើង, ម៉ាស៊ីនបូមទឹក និងឧបករណ៍ជាច្រើនទៀត ដែលបំរើដល់សកម្មភាពកាយរ៉ែមាសខុសច្បាប់ លើទឹកដីខេត្តរតនគិរីនោះ។

សមត្ថកិច្ចបានថ្លែងថាជនសង្ស័យជាតិវៀតណាមទាំង ២៦នាក់ ត្រូវបានផាកពិន័យតាមច្បាប់ការងារ, ធ្វើកិច្ចសន្យារាងចាល និងត្រូវបានបណ្តេញចេញពីទឹកដីកម្ពុជាវិញ នៅថ្ងៃទី១២មីនា តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

ads banner