រកឃើញគ្រាប់បែក MK82 ចំនួនបីគ្រាប់ ក្នុងខេត្តកំពង់ស្ពី និងខេត្តកណ្តាល (Video Inside)
អត្ថបទដោយ៖
Apsara Net
គ្រាប់បែក៣គ្រាប់ដែលទម្លាក់ពីលើយន្តហោះអាមេរិកាំង ត្រូវបានគេរកឃើញក្នុងទីតាំង ៣ ផ្សេងគ្នា ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
គ្រាប់បែកប្រភេទ MK82 ចំនួនបីគ្រាប់ដែលគ្រាប់នីមួយៗទម្ងន់ជាង ២៣០គីឡូក្រាម ត្រូវបានរកឃើញនាដើមខែមីនា ឆ្នាំ២០២៤ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងនៅក្នុងស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា លោក ហេង រតនា បានថ្លែងថា គ្រាប់បែកទាំង ៣គ្រាប់នេះ ត្រូវបានរកឃើញក្នុងកន្លែងដែលកំពុងធ្វើសំណង់អភិវឌ្ឍន៍។
យោងតាមអង្គការស៊ីម៉ាក់, ទីតាំងដែលរងការទម្លាក់គ្រាប់បែកទូទាំងប្រទេសកម្ពុជា ក្នុងអតីតកាលសង្គ្រាមស៊ីវិល មានចំនួន ១១ម៉ឺន ៥ពាន់ ២៧៣ទីតាំង។ បើគិតជាទម្ងន់សរុបមានចំនួន ជាង ៤លានតោន និងមានគ្រាប់បែកចង្កោមជាង ២៧លានកូនគ្រាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាស ដោយយន្តហោះអាមេរិកកាំង មានចំនួនជាង ៥០ម៉ឺនដង។