វេជ្ជបណ្ឌិតកូរ៉េ ជិត ៥ពាន់នាក់ ត្រូវបានព្យួរអាជ្ញាប័ណ្ណ

អាជ្ញាធរកូរ៉េខាងត្បូងបានចាប់ផ្តើមវិធានការក្តៅ ដោយព្យួរអាជ្ញាប័ណ្ណវេជ្ជបណ្ឌិត ដែលធ្វើកូដកម្មមិនធ្វើការ ចំនួន៤៩០០នាក់ ជាជំហានបឋម។ ពួកគេអាចប្រឈមមុខនឹងការព្យួរអាជ្ញាប័ណ្ណ ៣ ខែ ហើយអាចពន្យារពេលដល់ មួយឆ្នាំ។

គួរបញ្ជាក់ថា នាប៉ុន្មានសប្តាហ៍នេះ វេជ្ជបណ្ឌិតវ័យក្មេងជិត ១២០០០នាក់ បានធ្វើកូដកម្ម មិនទៅធ្វើការ នៅក្នុងមន្ទីរពេទ្យ បើទោះបីជារងគំរាមកំហែងផ្លូវច្បាប់ក៏ដោយ។ ពួកគេមិនពេញចិត្តនឹងវិធានការរដ្ឋាភិបាលដែលចង់បង្កើនចំនួនអ្នករៀនពេទ្យកាន់តែច្រើន ហើយចោទថា ការកើនឡើងនេះ នឹងធ្វើឱ្យខូចគុណភាពសេវាកម្ម។

គួរបញ្ជាក់ថា កូដកម្ម មួយរយៈចុងក្រោយនេះ បាននាំឱ្យមានការលុបចោលការវះកាត់ និងមានការពន្យាពេលព្យាបាលនៅមន្ទីរពេទ្យធំៗ។ តែរដ្ឋាភិបាលថា មិនមានវិបត្តិថែទាំសុខភាពពេញលេញនោះទេ ហើយ ពេទ្យយោធា នឹងចាប់ផ្តើមទៅធ្វើការជំនួសពេទ្យស៊ីវិល ចាប់ពីថ្ងៃពុធនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner