ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ចេញលិខិតបិទការដ្ឋានអាជីវកម្មបូមខ្សាច់ ចំនួន១២ទីតាំង

អត្ថបទដោយ៖
Kien Sereyvuth

កោះកុង៖ ខេត្តកោះកុង នៅថ្មីនេះលោក ប៉ិច ស៊ីយុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចេញលិខិតផ្អាកអាជីវកម្មបូមខ្សាច់នៅក្នុងស្រុកស្រែអំបិល នៅក្នុងនោះ ក៏មានយោងចំណារឯកភាព របស់លោកជំទាវអភិបាលខេត្តកោះកុង ឲ្យផ្អាកអាជីវកម្មបូមខ្សាច់ ហើយមិនត្រូវឲ្យបន្តបូម ឬដឹកជញ្ជូននោះទៀតទេ។

លោកប្រធានមន្ទីររ៉ែ បានឲ្យប្រាប់ថា អ្នកដែលមិនមានអាជ្ញាប័ណ្ណពេញដោយក្រសួង មិនត្រូវធ្វើការបូមខ្សាច់ ឬដឹកនាំចេញបន្តទៀតទេ ត្រូវផ្អាក។ បើអ្នកណាហ៊ានបំពានច្បាប់ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ ហើយរង់ចាំធ្វើច្បាប់ថ្មីបន្ត ទើបមានសិទ្ធិធ្វើអាជីវកម្មបន្តទៀត។ លោកបន្តថា ថ្នាក់ខេត្តមិនអាចចេញលិខិត ឬអាជ្ញាប័ណ្ណឲ្យទៀតទេ ផ្ទាល់តែក្រសួង។

គួររំលឹកថា នៅក្នុងស្រុកស្រែអំបិលនេះ មានតែក្រុមហ៊ុនរបស់លោក លឹម បុក ដែលមានអាជ្ញាប័ណ្ណក្រសួង ហើយចុះហត្ថលេខាដោយក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ហើយមានច្បាប់ត្រឹមត្រូវ អាចបូមខ្សាច់ ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ហើយអាចដឹងជញ្ជូនយកទៅលក់តាមទីផ្សារក្នុងស្រុកបាន ពីព្រោះគេមានច្បាប់អាជីវកម្ម អាជ្ញាប័ណ្ណចេញពីក្រសួង។

ទីតាំងរបស់ក្រុមហ៊ុនបូមខ្សាច់
ក្រុមហ៊ុនរបស់ លោក លឹម បុក អាចជញ្ជូនតាមទីផ្សារក្នុងស្រុកបាននេះ ជាការលើកឡើងរបស់ លោក ប៉ិច ស៊ីយុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង។ ចំណែកអ្នកដែលមិនមានច្បាប់គ្រប់គ្រាន់ត្រូវ រង់ចាំធ្វើច្បាប់ថ្មីឲ្យបានសិនចាំដឹក។ គិតត្រឹមថ្ងៃ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ចុះហត្ថលេខាថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០១៩នេះតទៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner