កីឡាករដែលមានកម្ពស់ខ្ពស់ រួមទាំងអំនួតខ្ពស់ Zlatan បានជ្រើសរើសខ្លួនឯង តែម្នាក់គត់ជា១១នាក់
អត្ថបទដោយ៖
Kien Sereyvuth
អ្នកគាំទ្រហួសចិត្តយ៉ាងខ្លាំង ក្រោយខ្សែប្រយុទ្ធ Zlatan Ibrahimovic បង្ហាញឈ្មោះជម្រើស១១នាក់ ដែលខ្លួនពេញចិត្ត គ្មានកីឡាករខ្លាំងៗ ដូចជា Cristiano Ronaldo ឬ Lionel Messi។
កីឡាករដែលមានកម្ពស់ខ្ពស់រួមទាំងអំនួតខ្ពស់របស់ក្លិប LA Galaxy ទើបតែបង្ហោះរូបមួយសន្លឹក លើបណ្ដាញសង្គមហ្វេសប៊ុក គឺជ្រើសរើសឈ្មោះខ្លួនឯងផ្ទាល់ ជាជម្រើស១១នាក់ ដែលគេពេញចិត្ត សូម្បីតែគ្រូក៏គេជ្រើសរើសយកខ្លួនឯងដែរ។ នេះជារឿងចម្លែកមួយដែលកន្លែងមកមិនធ្លាប់មានកីឡាករណាបញ្ចេញបែបនេះទេ។
បច្ចុប្បន្ន Ibrahimovic កំពុងតែធ្វើព្យុះភ្លៀងនៅលីគកំពូលរបស់អាម៉េរិក MLS រកបាន១៣គ្រាប់ក្នុងការបង្ហាញខ្លួន១៥ប្រកួត។ LA Galaxy កំពុងឈរលេខពីរនៃតារាងពិន្ទុ Western Conference ក្រោមក្រុម LAFC៕ធ.ដ