ក្រុមបាល់ទាត់នារីអាម៉េរិក ក្លាយម្ចាស់ជើងឯក Women’s World Cup ២០១៩
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមបាល់ទាត់នារីរបស់អាម៉េរិក បានការពារតំណែងជើងឯក Women’s World Cup បន្ទាប់ពីយកឈ្នះក្រុមខ្លាំងហូឡង់ លទ្ធផល ២-០ កាលពីយប់មិញ នឹងជាពានលើកទី៤ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនផងដែរ។
កីឡាការិនី Mega Rapinoe និង Rose Lavelle រកបានម្នាក់មួយគ្រាប់ឲ្យអាម៉េរិក នៅទី៦១ និងនាទី៦៩។ លទ្ធផល ២-០ បានរក្សារហូតដល់ចប់ការប្រកួត ជួយឲ្យសហរដ្ឋអាម៉េរិករក្សាតំណែងជើងឯករបស់ខ្លួនបានសម្រេច នឹងការជាការឈ្នះជើងឯក Women’s World Cup ជាលើកទី៤ ផងដែរ បន្ទាប់ពីធ្លាប់ឈ្នះ ក្នុងឆ្នាំ១៩៩១, ១៩៩៩ និង ២០១៥។ ចំណែកឯស្បែកជើងមាស បានទៅលើកីឡាការិនី Megan Rapinoe របស់អាម៉េរិក៕ធ.ដ