ក្រុមសាំបាប្រេស៊ីល លើកពាន Copa America ជាលើកទី៩ ក្រោយយកឈ្នះ ប៉េរូ
ក្រុមសាំបាប្រេស៊ីល លើកពាន Copa America ជាលើកទី៩ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ក្រោយពីយកឈ្នះ ក្រុមប៉េរ៉ូ ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ៣គ្រាប់របស់ក្រុមជើងឯក រកបានដោយកីឡាករ Everton នៅនាទី១៥ Jesus ១គ្រាប់នៅនាទី៤៥+៣ និង Richarlison ១គ្រាប់នៅនាទី៩០ ខណៈប៉េរូ ក៏រកបាន១គ្រាប់ដោយទាត់បាល់ ១១ម៉ែត្រ នៅនាទី៤៤ ដោយកីឡាករ Jose Paolo Guerrero។
នេះជាពានរង្វាន់ Copa America ជាលើកទី៩ ក្រោយពីខកខានតាំងពីឆ្នាំ២០០៧មក។ ការឈ្នះពានរបស់ក្រុមប្រេស៊ីលនេះ គឺមានសមាជិកត្រឹម១០នាក់ប៉ុណ្ណោះ បន្ទាប់ពី កីឡារកខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លិប Man City ទទួលបានកាតក្រហមនៅនាទី៧០។
ក្រៅខ្សែការពារវ័យ៣៦ឆ្នាំ Dani Alves ក៏បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ក្នុងប្រវត្តិសាស្ត្រ ឈ្នះពាន ៤០ ក្នុងអាជីពរបស់ខ្លួន បន្ទាប់ ពីបន្ថែមពាន Copa America។ ចំណែកឯ Alisson ក៏បានក្លាយអ្នកចាំទីដំបូងគេ ដែលជាម្ចាស់ស្រោមដៃមាស៣ ក្នុងមួយរដូវកាលផងដែរ ដូចជានៅ Copa America នៅ Premier League និង Champions League៕ធ.ដ