ជនសង្ស័យ១៧នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវ នគរបាលខណ្ឌ សែន សុខ បញ្ជូនទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៩ នេះជនសង្ស័យប្រុស – ស្រី ចំនួន១៧ នាក់ ក្នុងនោះមាន១៦ នាក់ ពាក់ព័ន្ធទៅនឹង ជួញ ជក់ លក់ គ្រឿងញៀន និងម្នាក់ទៀតជាប់ពីបទលួចត្រូវបាន នគរបាលខណ្ឌ សែន សុខ បញ្ជូនខ្លួនទៅ តុលាការ ដើម្បីផ្ដន្ទាទោស តាមច្បាប់។

សមត្ថកិច្ចបាន ឲ្យដឹងថា ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានជម្រុញ ឲ្យកម្លាំង តាម បណ្តាផ្នែក ជំនាញប៉ុស្តិ៍រដ្ឋបាល បង្កាបង្ក្រាបរាល់បទល្មើស ពិសេសបញ្ហា គ្រឿងញៀន ជាដើមចមនៃបទល្មើស ត្រូវតែ បង្ក្រាប ឲ្យខាងតែបាន ប្រតិបត្តិការឲ្យអស់ពីលទ្ធភាព ទើបកម្លាំងចាប់ឃាត់ខ្លួន បានជាបន្តបន្ទាប់មិនថាអ្នក ជួញ ជក់ លក់ ចាប់បាន រាល់ថ្ងៃ  ហើយ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៩ នេះផងដែរជនសង្ស័យចំនួន១៧ នាក់ ត្រូវបានបញ្ជូនខ្លួន ទៅកាន់ តុលាការ ដើម្បី ផ្ដន្ទាទោស តាមច្បាប់តែម្ដង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner