តារាវិទូហូឡង់បើកបង្ហាញរូបរាងយន្តហោះយោធា-អវកាសរបស់សហរដ្ឋអាម៉េរិកដ៏សម្ងាត់បំផុត

ហូឡង់៖ យន្តហោះយោធា-អវកាសដ៏សម្ងាត់បំផុតរបស់សហរដ្ឋអាម៉ែរិក មានឈ្មោះថា ប៊ូអ៊ីង អិច-៣៧ប៊ី ត្រូវបានតារាវិទូជនជាតិហូឡង់មួយរូបចំណាយពេលដល់ទៅ១ខែ ដើម្បីព្យាយាមផ្តិចយករូបភាពយន្តហោះ ដែលស្ថិតក្នុងគម្រោងអវ កាសសម្ងាត់របស់សហរដ្ឋអាម៉េរិកមួយនេះ ។

ព័ត៌មានលម្អិតអំពីគម្រោងនៃយន្តហោះយោធា-អវកាស ប៊ូអ៊ីង អិច-៣៧ប៊ី មិនមានការបញ្ជាក់ឲ្យបានច្បាស់លាស់នោះឡើយ ប៉ុន្តែអ្នកតាមដានខ្លះបានអះអាងថា វាទំនងជាពាក់ព័ន្ធនឹងគំរោងបង្កើត កងទ័ពអវកាសដ៏ចម្រូងចម្រាស់របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ។

ពាក់ព័ន្ធនឹងការបើកបង្ហាញយន្តហោះខាងលើនេះ តារាវិទូហូឡង់ ឈ្មោះ រ៉ាហ្វ វាន់ឌែប៊ឺក បាននិយាយថា រូបលោកបានព្យាយាមតាមប្រមាញ់រូបភាពយន្តហោះនោះជាច្រើនលើក ដោយនៅថ្ងៃទី៣០ ខែមិថុនា និងម្តងទៀតនៅថ្ងៃទី០២ ខែកក្កដានេះ ហើយថា លោកបានអង្កេតឃើញយន្តហោះនោះ កាលពីខែឧសភាកន្លងទៅ ហើយរហូតដល់ពាក់កណ្តាលខែមិថុនា ទើបលោកអាចចាប់រូបភាពយន្តហោះសម្ងាត់នេះបាន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner