ចាប់នគរបាលផ្កាយពីរពាក់ព័ន្ធអំពើឆបោកលុយជាង ៥ម៉ឺនដុល្លារ សន្យារត់ការចូលក្របខណ្ឌនគរជាតិ (Video Inside)

មន្ត្រីនគរបាលផ្កាយពីរម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន នៅថ្ងៃទី១៨ មីនា ឆ្នាំ២០២៤ ពីបទឆបោកលុយជាង ៥ម៉ឺនដុល្លារ សន្យារត់ការចូលក្របខណ្ឌនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋានទទួលបន្ទុកការិយាល័យបច្ចេកទេស និងបង្ការអគ្គិភ័យ ត្រូវបានចាប់ខ្លួន យោងតាមដីកាចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានថ្លែងប្រាប់អប្សរាណិត ជុំវិញការចាប់ខ្លួនមន្ត្រីនគរបាលផ្កាយពីររួបនោះ។

អំពើឆរបោកសន្យារត់ការចូលក្របខណ្ឌនគរបាលជាតិ ឬចូលក្នុងក្របខណ្ឌមន្ត្រីរាជការ ត្រូវគេឃើញថា បានកើតមានជារឿយៗ ក្នុងនោះមន្ត្រីខ្លះដែលជាប់ពាក់ព័ន្ធ ត្រូវបានគេឃាត់ខ្លួន និងខ្លះទៀតបានរត់គេចខ្លួន។

ads banner