ប្រធានាធិបតីសហរដ្ឋអាម៉េរិកខឹងសម្បារជាខ្លំាង បន្ទាប់ពីមានការរិះគន់ពីឯកអគ្គរាជទូតអង់គ្លេសប្រចាំរដ្ឋធានីវ៉ាស៊ីនតោន

សហរដ្ឋអាម៉េរិក៖ អគ្គរាជទូតអង់គ្លេសប្រចាំរដ្ឋធានីវ៉ាស៊ីនតោនលោក គីម ដារ៉ូច បានថ្លែងរិះគន់លោក ដូណាល់ ត្រាំ ថា ជាមនុស្សអសមត្ថភាព និងគ្មានភាពប្រកដប្រជា ខណៈប្រធានាធិបតីអាម៉េរិករូបនេះ បានឆ្លើយតបវិញថា លោក ដារ៉ូច មិនបានធ្វើកិច្ចការល្អណាមួយឱ្យអង់គ្លេសទាល់តែសោះ ។

អគ្គរាជទូតអង់គ្លេសប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបានកត់សម្គាល់ដូច្នេះ នៅក្នុងសារសំងាត់ជាច្រើនចុះកាលបរិច្ឆេទឆ្នាំ២០១៧ រហូតមកទល់នឹងបច្ចុប្បន្ន ដែលត្រូវបានផ្ញើចេញពីសហរដ្ឋអាម៉េរិកទៅកាន់ក្រសួងការបរទេសអង់គ្លេស ខណៈទីក្រុងឡុងក៏បានបើកការស៊ើបអង្កេតលើការលេចធ្លាយសារទាំងនេះផងដែរ ។

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា អគ្គរាជទូតលោក ដារ៉ូច មិនបានធ្វើកិច្ចការ ឬរឿងល្អណាមួយឱ្យអង់គ្លេសទាល់តែសោះនេះជាអ្វីដែលលោកចង់ប្រាប់អ្នកទាំងអស់គ្នា ។ លោក ត្រាំ បន្ថែមទៀតថា យើងក៏មិនមែនជាអ្នកគាំទ្រដ៏ធំរបស់បុរសម្នាក់នេះដែរ គាត់មិនដែលធ្វើរឿងល្អសម្រាប់អង់គ្លេសទេ ហើយលោកអាចនិយាយរឿងជាច្រើនពីបុរសម្នាក់នេះ តែលោកនឹងមិនខ្វាយខ្វល់អ្វីឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner