ក្រសួងសាធារណៈ បើកយុទ្ធនាការប្រើប្រាស់ម៉ូតូអគ្គិសនី

ភ្នំពេញៈយុទ្ធនាការប្រើប្រាស់ម៉ូតូអគ្គិសនី បានចាប់ផ្តើម។ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទនេះ បានប្រាប់ ទូរទស្សន៍អប្សរាថា ការជំរុញការប្រើប្រាស់ម៉ូតូអគ្គិសនី បានចាប់ផ្តើមពីខេត្តសៀមរាប ដែលជាជម្រក ប្រាសាទបុរាណ។

នៅសៀមរាប គេឃើញក្រុមអ្នកជិះម៉ូតូ ជិះឆ្វែលនៅបរិវេណអង្គរអួតបង្ហាញម៉ូតូអគ្គិសនី ដែលមានរាងតូចច្រឡឹង ពុំមានផ្សែង និងសំឡេងរំខានឡើយ។ មានក្រុម ហ៊ុន ធំៗដែលលក់ម៉ូតូអគ្គិសនីបាន ចូលរួមក្នុងយុទ្ធនាការនេះ ដូចជាក្រុម ហ៊ុន VERYWORDS ក្រុមហ៊ុន ONION និង ក្រុម ហ៊ុន VOLTRA ជាដើម។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួង សាធារណការបាន ប្រាប់ ទូរ ទស្សន៍អប្សរាថា ការជំរុញ ប្រើ ប្រាស់ម៉ូតូ អគ្គិសនី ជួយ ជាតិគាំពារបរិស្ថាន និងជួយអ្នកប្រើប្រាស់សន្សំ ថវិកា ។ យុទ្ធនាការនេះនឹងពង្រីកទៅកាន់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស ហើយក្រៅពីម៉ូតូ ក្រសួងក៏ផ្សព្វផ្សាយពីការប្រើរថយន្តអគ្គិសនីផងដែរ។

យ៉ាងណាក៏ដោយ លោកថា ការប្រើប្រាស់ម៉ូតូអគ្គិសនីនឹងមិនកើនឡើងភ្លាមៗទេ ព្រោះ ព្រោះនិន្នាកា នៃ ការ ប្រើ ប្រាស់នៅ ថ្មីសម្រាប់ប្រជាពលរដ្ឋ។
គួរកត់សម្គាល់ថា កម្ពុជាបានដាក់គោលដៅ ប្រើប្រាស់រថយន្តអគ្គិសនីឲ្យបាន៤០ភាគរយ និងទោចក្រយានអគ្គិសនីឲ្យបាន៧០ភាគរយនៅឆ្នាំ ២០៥០។ ប៉ុន្តែ គេនៅមិនទាន់ដឹងថា ផែនការនេះអាចសម្រេចបានឬយ៉ាងណា ព្រោះការប្រើប្រាស់យានយន្តអគ្គិសនីនៅមិនពេញនិយម។ មិនពេញនិយមដោយសារក្តីកង្វល់ពីការមិនមានស្ថានីយសាកថ្មគ្រប់គ្រាន់ ,តម្លៃនៅខ្ពស់ និងខាតច្រើនពេលលក់ចេញវិញ៕
ដោយៈ សែន ដាវីដ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner