ពួកក្មេងទំនើងនៅពីក្រោយការចាប់ជំរិតដ៏ធំ នៅម៉ិកស៊ីក

ម៉ិកស៊ីកូ ៖ ប្រធានាធិបតីនៃប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទ បាននិយាយថា «ជម្លោះរបស់ក្រុមក្មេងទំនើង» ចំនួនពីរក្រុម នៅពីក្រោយការចាប់ជំរិតដ៏ធំមួយ។

យោងតាមអាជ្ញាធរបានឲ្យដឹងថា មនុស្ស ៥៨នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានចាប់ពង្រត់ កាលពីថ្ងៃសុក្រ នៅទីក្រុង Sinaloa Culiacan។

លោកប្រធានាធិបតី Lopez Obrador បាននិយាយក្នុងសន្និសីទសារព័ត៌មាន នារដ្ឋធានីម៉ិកស៊ីកូថា ការចាប់ជំរិតមនុស្សរាប់សិបនាក់បានកើតមាន នៅតំបន់ក្តៅនៃក្រុមជួញដូរ នាភាគពាយ័ព្យ។ លោកមិនជឿថា មានការគំរាមកំហែងណាមួយ ដល់សាធារណជនទូទៅនោះទេ។

យ៉ាងណាមិញ ថ្មីៗនេះ រដ្ឋាភិបាលទើបបានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល៦ខែ មានមនុស្សជិត១០ម៉ឺននាក់បានបាត់ខ្លួន ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ អង្គការសហប្រជាជាតិរិះគន់ថា មិចស៊ិកនៅតែគ្មានស្ថិតិជាតិច្បាស់លាស់ និងតម្លាភាព។

ទីក្រុង Culiacan ត្រូវបានគេដឹងថា ប្លុករបស់ក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពលបំផុតមួយ គឺក្រុម Sinaloa ហើយមេដឹកនាំរបស់ក្រុមនេះ ឈ្មោះ Joaquin “El Chapo” Guzman ប្រឈមនឹងការកាត់ទោសប្រហារជីវិត នៅសហរដ្ឋអាមេរិក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner