ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤

ភ្នំពេញ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤ បាន ចេញសេចក្តីជូនដំណឹងមួយស្តីពីការរៀបចំប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ខាងមុខ។

បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត កំពង់ស្ពឺ បានសហការជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាល ស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធ ពិធីប្រណាំង រទេះសាឡីគោលឿន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ វេលា ម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាពិធីនេះ ប្រារព្ធឡើង ក្នុងគោលបំណងចូល រួម អភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃ សង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែល បុព្វបុរសខ្មែរបានបន្សល់ ទុកជាយូរណាស់មកហើយ។

ជាមួយគ្នានេះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា នឹងមានបងប្អូនចូលរួមទស្សនាពិធី ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤នេះ ឱ្យបានច្រើនកុះករ ។

គួរបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោរនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner