ថៃបារម្ភខ្លាំងពីការផ្ទុះជំងឺ Anthrax នៅប្រទេសជិតខាង
ប្រទេសថៃបានបញ្ជាឱ្យឃ្លាំមើលយ៉ាងជិតស្និទ្ធលើ បសុសត្វ បន្ទាប់ពីមានការផ្ទុះជំងឺអង់ត្រាក់ (Anthrax) ក្នុងប្រទេសឡាវ។ ជំងឺ Anthrax ឆ្លងតាមបាក់តេរី ក្នុងដី ជាទូទៅ ឆ្លងដល់សត្វពាហនៈ និងសត្វព្រៃ ប៉ុន្តែ អាចឆ្លងដល់មនុស្ស និងអាចស្លាប់ ក្នុងករណីខ្លះ។
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបញ្ជាឱ្យមន្ត្រីតាមដានជំងឺ យ៉ាងដិតដល់ និង ការពារសាធារណៈជន។ មនុស្សអាចឆ្លងមេរោគបាន តាមរយៈការដកដង្ហើម, ការបរិភោគអាហារ ដែលមានមេរោគ ឬ ប៉ះបាក់តេរី ឧទាហរណ៍ នៅពេលដែលបានប៉ះពាល់សត្វ ដែលមានជំងឺ ជាដើម។
ប្រព័ន្ធផ្សព្វផ្សាយជាសម្ងាត់ពីប្រទេសឡាវបានរាយការណ៍ករណីសង្ស័យជំងឺ Anthrax ចំនួន ៦៥ ថ្មីៗនេះ ក្នុងនោះ មាន ៥៤ ករណីនៅខេត្តចំប៉ាសាក់ ភាគខាងត្បូង ដែលជាប់ព្រំដែនប្រទេសថៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក Chai Watcharong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ថា «លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យរដ្ឋមន្ត្រីសុខាភិបាលសាធារណៈ ត្រួតពិនិត្យយ៉ាងជិតស្និទ្ធ ជាពិសេស នៅជិតព្រំដែន» ។
រដ្ឋាភិបាលក៏បានលើកទឹកចិត្តអ្នកដែលបានប្រាស្រ័យទាក់ទងជាមួយនឹង “សត្វឈឺ” សូមទៅជួបគ្រូពេទ្យ ជាបន្ទាន់។
ប្រទេសថៃមិនមានរបាយការណ៍ករណីឆ្លងមេរោគអង់ត្រាក់ (Anthrax) លើមនុស្សនៅឡើយទេ ចាប់តាំងពីឆ្នាំ ២០០១។ ប៉ុន្តែ បើក្រសួងសុខាភិបាលថៃ បានឱ្យដឹងថា ថៃធ្លាប់មានជំងឺប្រភេទនេះ ដល់១០២ករណី កាលពីឆ្នាំ១៩៩៥៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
