បង្កើតកម្មវិធីឌីជីថលគ្រប់គ្រងបទល្មើសទូទាំងប្រទេស
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កំពុងបង្កើត កម្មវិធីឌីជីថលថ្មីមិនធ្លាប់មានពីមុនដើម្បី គ្រប់ គ្រង បទល្មើសនៅទូទាំង ប្រទេស ឲ្យ មាន ប្រសិទ្ធភាព។ កម្មវិធី -CRIMINAL MANAGEMENT SYSTEM» អាចកត់ត្រា គ្រប់បទល្មើសរួមទាំងបទល្មើស ព្រហ្មទណ្ឌ ជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើស ចរាចរណ៍ជាដើម បានយ៉ាងសុក្រិត។
ឯកឧត្តម ទូច សុឃៈ អ្នក នាំពាក្យ រង ក្រសួង មហាផ្ទៃ ប្រាប់ ទូរទស្សន៍ អប្សរាថា ប្រព័ន្ធនេះនឹងអនុញ្ញាតឲ្យក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធគ្រប់គ្រងបទល្មើសមានប្រសិទ្ធភាពជាងពេលបច្ចុប្បន្ន។
«កម្មវិធីនេះគឺគ្រប់គ្រង ព័ត៌មានជន ល្មើស ដែល មុខ សញ្ញា ឬ ជនអនុវត្ត ទោស ហើយ ជន នៅក្រៅឃុំ ជនសង្ស័យ គឺ យើង បញ្ជូលក្នុង ប្រព័ន្ធនេះ ។ ប្រព័ន្ឋ នឹង allert ឲ្យ គ្រប់ អង្គភាព ជំនាញទាំងអស់ បាន ដឹង។ គោល បំណង របស់ យើង គឺ ចង់ ប្រមូល ផ្តុំនៅមួយ កន្លែង»។
យ៉ាងណាក៏ ដោយ ឯកឧត្តម ទូច សុឃៈ មិនទាន់ អាច បញ្ជាក់ ពី ការ ដាក់ ឲ្យ ប្រើ ប្រាស់ នូវ កម្មវិធីនេះ នៅឡើយទេ។ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ ជំរុញ ឲ្យ ក្រសួង មហាផ្ទៃ ពន្លឿន កម្មវិធីថ្មីនេះ ដោយអះអាងថា វា ជួយឱ្យការប្រមូលទិន្នន័យរបស់ក្រសួងមានតម្លាភាព។
« ខ្ញុំសង្ឃឹមថា សម្រាប់បុគ្គលដែល មានបញ្ហាទាំងអស់ មិនអាច លាក់ អ្នក ដទៃ បានហើយ គាត់ អាច ផ្លាស់ ប្តូរឥរិយាបថរបស់ គាត់នៅ ពេល ដែល ពួកគាត់ ធ្វើដំណើរ ធ្វើ ការចេញទៅក្រៅ ហើយ វា ជាព័ត៌មាន មួយដែល យើងអាចធ្វើ ការ កត់ សម្គាល់ក៏ ដូចជា ជួយ សម្រួល ទៅដល់គ្រប់ភាគី ពាក់ព័ន្ឋ សមត្ថកិច្ចក្នុង ការ តាមដាន ពិនិត្យ និង ស្គាល់ អត្តសញ្ញាណច្បាស់ដែលធ្លាប់ មាន ពិរុទ្ឋមក»។ កាលពី ឆ្នាំ២០២១ ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រដៀងគ្នានេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅអគ្គស្នង ការ ដ្ឋាននគរបាលជាតិ ។
យោងតាម របាយការណ៍ របស់ ក្រសួង មហាផ្ទៃ បាន ឲ្យ ដឹងថា ក្នុងឆ្នាំ ២ ០ ២ ៣ កម្ពុជាបង្ក្រាប បទល្មើស ព្រហ្មទណ្ឌ ជា ង ៣១០០ករណី និង ឃាត់ខ្លួន ជន សង្ស័យ បានជា ង ៥ ០០០ នាក់ នៅ ទូទាំង ប្រទេស ៕
ដោយៈសែន ដាវិត
