អនុសាសន៍៖ប្រែក្លាយតំបន់ជនបទ ទៅជាបុរីជនបទ

បន្ទាយមានជ័យ៖ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣និងលើកទិសដៅបន្តរបស់មន្ទីរអភិវឌ្ឍជនខេត្តបន្ទាយមានជ័យកាលពីថ្ងៃអង្គារ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងនូវអនុសាសន៍របស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងការប្រែក្លាយតំបន់ជនបទជាបុរីជនបទ ឬតំបន់ ជនបទស៊ីវិល័យ ។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបន្តថា ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាបានដាក់ ចេញនូវគោលនយោ បាយ អភិវឌ្ឍន៍ជនបទប្រកបដោយ គុណតម្លៃជីវិត ប្រ ជាពល រដ្ឋ ធានាបានសុខមាលភាព មានអនាម័យបរិស្ថាន ការកសាង បានហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនមុខរបរការងារ ក្នុងជីវភាព អ្នករស់នៅជនបទ ។នេះក្នុងគោលបំណង ប្រែក្លាយ តំបន់ជនបទជាបុរីជនបទ ឬតំបន់ជនបទស៊ីវិល័យ។

ដើម្បីឆ្លើយតបគោលនយោបាយអភិវឌ្ឍន៍ជនបទ មន្ទីរត្រូវ សហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យមើលលទ្ធភាពភូមិឃុំដែល ត្រូវរៀបចំជាភូមិ ឃុំ គំរូ ។ពិសេស មន្ទីរអភិវឌ្ឍន៍ ជនបទក៏ត្រូវខិតខំជួយធ្វើឱ្យសហគមន៍ក្លាយជាតំបន់ជនបទស៊ីវិល័យ ដោយភូមិឃុំ ផ្លូវល្អខ្វាត់ខ្វែង ,មានអណ្ដូងទឹក ស្រះទឹក ជាមួយប្រព័ន្ធទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់និង បង្គន់អនាម័យជាដើម។ តំបន់ជនបទនេះទៀតសោត ក៏ ត្រូវមានភ្លើងអគ្គិសនីប្រើគ្រប់ៗផ្ទះនិងមានមណ្ឌលសុខភាព។នេះជាការរំលឹកបន្ថែមរបស់ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ។

ឯកឧត្តមរដ្ឋលេខាធិការក៏ទាញការចាប់អារម្មណ៍លើការបណ្ដុះបណ្ដាលធនធានចំណេះដឹងដល់ប្រជាពលរដ្ឋដែលរស់នៅជនបទ ដោយចាត់ទុកថា នេះជាកិច្ចការសំខាន់ មួយទៀត៕

ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner