សិង្ហបុរីជាប់ចំណាត់ថ្នាក់កំពូលជាប្រទេសមនុស្សចាស់មានសុភមង្គលនៅអាស៊ីអាគ្នេយ៍
អត្ថបទដោយ៖
ឈឹម ទីណា
សិង្ហបុរី៖ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់កំពូលជាប្រទេសមនុស្សចាស់មានសុភមង្គលនៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមទិន្នន័យប្រចាំឆ្នាំពីមជ្ឈមណ្ឌលស្រាវជ្រាវសុខុមាលភាព នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស ដែលបានគូសបញ្ជាក់នៅក្នុងរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ២០២៤។
ប្រទេសសិង្ហបុរីឈរនៅលេខរៀងទី២៦ ទូទាំងពិភពលោក ជាមួយនឹងពិន្ទុ ៦.៤៧៧ នាំមុខប្រទេសថៃ ដែលឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយនឹងពិន្ទុ ៦.០១១ និងហ្វីលីពីនឈរនៅលេខ៣ ដែលមានពិន្ទុ ៥.៩៧៦។
ចំណាត់ថ្នាក់នេះគឺផ្អែកលើទិន្នន័យចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដោយផ្តោតលើសុភមង្គលរបស់ប្រជាជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី៦០ ឆ្នាំឡើងទៅ៕ ប្រភព៖ seasia.co ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។