លោក ពូទីន៖ រុស្ស៊ីមិនមែនជាគោលដៅវាយប្រហារ របស់សកម្មជនអ៊ីស្លាមទេ

មូស្គូ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក ពូទីន បាននិយាយថា អ្នកនិយមអ៊ីស្លាមគ្មានបំណង កំណត់គោលដៅ វាយប្រហារ លើប្រទេសរុស្ស៊ីនោះទេ។ ជាការថ្លែងក្រោយពេលមានព្រឹត្តិការណ៍វាយប្រហារកន្លែងប្រគុំតន្ត្រី នៅក្នុងទីក្រុងមូស្គូ ស្លាប់មនុស្សជាង១០០នាក់ នាពេលថ្មីៗនេះ។

ថ្លែងក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានប្រសាសន៍ថា «វិមានក្រឹមឡាំងមានហេតុផលច្រើន ដែលជឿជាក់ថា គោលដៅចម្បងរបស់អ្នកដែលបានបញ្ជាឱ្យមានការវាយប្រហារភេរវកម្ម បង្ហូរឈាម និងគួរឱ្យរន្ធត់ នៅទីក្រុងមូស្គូ ថ្មីៗនេះ គឺចង់ធ្វើឱ្យខូចខាតដល់ការបង្រួបប្រួមរបស់យើង»

លោក ពូទីន បានបន្ថែមថា «ពួកអ្នកនិយមអ៊ីស្លាម គ្មានហេតុផល ដើម្បីកំណត់គោលដៅ វាយប្រហារ លើរុស្ស៊ីទេ»។

ទីក្រុង មូស្គូ បានព្យាយាម ម្តងហើយម្តងទៀត ដើម្បីស្តីបន្ទោសដល់ទីក្រុង Kyiv ឬ លោកខាងលិច ចំពោះការវាយប្រហារនេះ ប៉ុន្តែ មេដឹកនាំអ៊ុយក្រែន និងលោកខាងលិច បានបដិសេធ។

ជាមួយគ្នា ក្រុមរដ្ឋឥស្លាម ឬ IS បានអះអាងថា ពួកគេគឺជាអ្នកវាយប្រហារ ស្លាប់មនុស្ស ជាង ១៤០នាក់ កាលពីខែមីនា ដែលគេជឿថា ជាការវាយប្រហារដ៏អាក្រក់បំផុតមួយ នៅរុស្ស៊ី ក្នុងពេលជាច្រើនឆ្នាំ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner