អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ជំរុញឱ្យមន្ត្រីមូលដ្ឋានទាំងអស់ បន្តរួមគ្នា អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យ មានប្រសិទ្ធិភាព
(ភ្នំពេញ)៖ សូមកោតសរសើរដល់ មន្ត្រីគ្រប់ការិយាល័យទាំងអស់ បានបំពេញការងារ ប្រ កប ទៅដោយភាពទទួលខុសត្រូវ ជាពិសេសលើការផ្ដល់សេវាសាធារណៈ ជូនប្រជាពល រដ្ឋ គ្រប់សេវាទាំងអស់ មិនថាតែ សេវា ច្រកចេញចូលតែមួយ ឬក៍សេវ៉ាសន្តិសុខនោះទេ លទ្ធផលដែលទទួលបានមកនេះគឺបង្ហាញពីការសាមគ្គីគ្នាក្នុងការអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវតាមតួនាទី និងជំនាញរៀងៗខ្លួន ។
នេះជាការថ្លែងបញ្ជាក់របស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កាលពី ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅគ្រាដែលលោកអភិបាលជួបសំណេះសំណាល ជាមួយ មន្ត្រី សាលា ខ ណ្ឌជាង ១០០នាក់ មកពីគ្រប់ការិយាល័យចំណុះអោយ រដ្ឋបាលខណ្ឌ ច្បារអំ ពៅ ។

ក្រៅពីការកោតសរសើរដល់មន្ត្រីជំនាញគ្រប់ការិយាល័យដែលអនុវត្តភារកិច្ចប្រកបដោយភាពទទួលខុសត្រូវរួចមក លោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយមន្ត្រីជំនាញគ្រប់ ការិយាល័យទាំងអស់សូមបន្តពង្រឹងនូវស្មារតីទទួលខុសត្រូវទៅតាមជុំនាញ តាមតួនាទី ភារកិច្ច សហការគ្នាធ្វើការងារជាក្រុមកុំអត្តនោម័តដោយខ្លួនឯង ។ គ្រប់ការិយាល័យ ទាំង អស់សូមពង្រឹងការគ្រប់គ្រងបញ្ជីរវត្តមានរបស់មន្ត្រីជាប្រចាំ ។ ចំពោះការងារ សន្តិសុខ សូម យកចិត្តទុកដាក់ លើកិច្ចការពង្រឹងការងារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន អោយ បានល្អ ។ ជាពិសេសត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយ មានប្រសិទ្ធិភាព ។

លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា អ្នកដែលអង្គុយជាគណៈអធិបតីនៅខាងលើនេះ មិន អាច ធ្វើតែ៥ឬ៦នាក់នេះបានទេ ប្រសិនបើគ្មានការចូលរួមពីមន្ត្រីជំនាញ គ្រប់ការិយាល័យ នោះ ទេ…! លទ្ធផលដែលយើងទទួលបាននេះគឺបង្ហាញយ៉ាងច្បាស់ថា បានមកដោយ សារ ការរួមគ្នាអនុវត្តការងារដោយការសាមគ្គីគ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានរំលឹកអោយមន្ត្រីទាំងអស់ពង្រឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ លប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ ៕

ដោយ ៖ វណ្ណលុក