សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តគ្រួសារណា មានជីវភាពល្អប្រសើរ យកកូនឱ្យបានច្រើន

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តលើកទឹកចិត្តគ្រួសារណាមានជីវភាពល្អប្រសើរ យកកូនឱ្យបានច្រើន ដើម្បីទប់ស្កាត់កង្វះកម្លាំងពលកម្មមនុស្សពេញវ័យ នៅក្នុងប្រទេស ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើក ទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យោងតាមរបាយការណ៍ និងការព្យាករណ៍តាមរយៈក្រសួងផែនការ បានឱ្យដឹងថា ទៅថ្ងៃខាងមុខ អាត្រាប្រជាជនវ័យជំទង់ ទាបជាងវ័យជរា ឬមនុស្សចាស់ ដែលកត្តានេះ អាចនឹងធ្វើឱ្យកម្ពុជា ជួបផលប៉ះពាល់ដល់អាត្រាកង្វះខាតធនធានកម្លាំងពលកម្ម មនុស្សពេញវ័យ។

សម្តេចនាយករដ្ឋមន្រ្ដី សូមលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីចៀសវាង និងទប់ស្កាត់កង្វះកម្លាំងពលកម្មមនុស្សពេញវ័យនៅក្នុងប្រទេស ។

សម្តេចធិបតី បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០៥០ ហើយចាប់ផ្តើមជាបណ្តើរៗយើងឃើញថា មានការថយចុះ អីចឹងជាថ្មីម្តងទៀត ទោះបីជាការព្យាករណ៍ ផ្អែកទៅលើទិន្ន័យនៃការជំរឿននេះ គិតថា យើងមិនទាន់មានជាបញ្ហាចោទ នៅឆ្នាំ២០៥០ ប៉ុន្តែយើងឃើញសញ្ញា នៃការថយចុះ គម្លាតរវាងអ្នកដែលមានអាយុចាស់ លើសកម្លាំង កណ្តាលនៃអ្នកដែលពេញកម្លាំងនេះ គឺចាប់ផ្តើមកើន ហើយប្រសិនបើអាត្រានៃកំណើតកាន់តែថយទៀត យើងអាចមា នបញ្ហាប្រឈម ។

សម្តេច ក៏បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋ គួរយកកូនបន្ថែមនាអំឡុងពេលនេះ រហូតមុនឆ្នាំ២០៥០ ខណៈនៅឆ្នាំ២០៥០ អាចជាឆ្នាំដែលមានការចំណាយខ្ពស់ ពិបាកក្នុងការផ្គត់ផ្គង់ ឬយកកូនច្រើន ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ មានកូនឥឡូវ ស្រួលជាងមានកូននៅឆ្នាំ២០៥០ ដល់ឆ្នាំ២០៥០ ការចិញ្ចឹមកូនតម្លៃនៃការចិញ្ចឹមកូន និងការធានាចិញ្ចឹមកូន គឺខុសពីឥឡូវ ទាំងផ្នត់គំនិតរបស់ប្រជាជនផង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner