សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អ្នកប្រឆាំងការកសាងព្រែកជីកហ្វូណនតេជោ ជាអ្នកប្រឆាំងចលនាជាតិ

ព្រះសីហនុ៖ អ្នកប្រឆាំងការកសាងព្រែកជីកហ្វូណនតេជោ ជាអ្នកប្រឆាំងចលនាជាតិ និងប្រឆាំងការគាំទ្ររបស់ពលរដ្ឋ ។ នេះជាការផ្តាំទៅអ្នកប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយ ជា សហគមន៍សុខសាន្តមួយ» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ចាក់ថា យើងក្តាប់បានថា មានក្រុមមួយក្រុមនៅអាមេរិក គេរៀបចំធ្វើចលនាប្រឆាំងព្រែកជីកហ្វូណនតេជោ។ សម្តេច ថា អ្នកដែលកំពុងតែប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺកំពុងតែដើរផ្លូវខុសហើយ។ ប្រជាពលរដ្ឋទូទាំងប្រទេស កំពុងអបអរនឹងគម្រោងព្រែកជីកហ្វូណនតេជោ ។

ទន្ទឹមនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានផ្តាំថា រាជរដ្ឋាភិបាល នឹងរៀបគម្រោងកសាងនេះឲ្យចេញជារូបរាង ដើម្បីផលប្រយោជន៍ពលរដ្ឋ និងជាតិ ដោយមិនចាំបាច់ខ្ចីដង្ហើមគេដក ព្រែកជីកហ្វូណនតេជោ គឺជាការបង្កើត ការដកដង្ហើមដោយខ្លួនឯង ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើម នៅក្នុងឆ្នាំ២០២៤ នេះ ហើយបើយូរបំផុតនៅត្រឹមដើមឆ្នាំ២០២៥ ខណៈគម្រោងនេះ គ្រោងសាងសង់ រយៈពេលប្រមាណ ៤ឆ្នាំ ។

សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល មិនបង្កើតមូលនិធិដើម្បីជួយលុយ ជីកព្រែកហ្វូណនទេ សូមអរគុណទឹកចិត្ត និងការបញ្ចេញមតិគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner