ខែមេសា ជាខែក្តៅបំផុតក្នុងកំណត់ត្រារបស់បង់ក្លាដេស សិស្ស ៣២លាននាក់ផ្អាករៀន

ដាកា៖ ការិយាល័យអាកាសធាតុរបស់ប្រទេសបង់ក្លាដែស បាននិយាយនៅថ្ងៃពុធនេះថាខែមេសា ជាខែមានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រា ដោយប្រទេសអាស៊ីខាងត្បូងមួយនេះ និងតំបន់ភាគច្រើននៅតែស៊ូទ្រាំនឹងការវាយប្រហារពីរលកកំដៅ។

ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យរលកកំដៅកើតឡើងកាន់តែយូរ ញឹកញាប់ និងធ្ងន់ធ្ងរជាងមុន។ ការដាក់ទណ្ឌកម្មដោយរលកកំដៅកាលពីខែមេសា បានជំរុញឱ្យរដ្ឋាភិបាលបង់ក្លាដែសបិទសាលារៀននៅទូទាំងប្រទេស ដោយរក្សាសិស្សប្រមាណ ៣២លាននាក់នៅផ្ទះ។

អ្នកព្យាករណ៍ជាន់ខ្ពស់ នៃនាយកដ្ឋានឧតុនិយមបង់ក្លាដែស លោក Muhammad Abul Kalam Mallik បាននិយាយថា ឆ្នាំ២០២៤នេះ រលកកំដៅបានគ្របដណ្តប់ប្រហែល ៨០ភាគរយទូទាំងប្រទេសបង់ក្លាដែស។

លោក Mallik បានគូសបញ្ជាក់ថា កាលពីខែមេសា គឺជាខែដែលក្តៅបំផុតនៅក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ១៩៤៨ ទាក់ទងនឹងរលកកំដៅ។

លោកបន្ថែមថា ស្ថានីយ៍ឧតុនិយមនៅជុំវិញប្រទេសបង់ក្លាដែសបានកត់ត្រាសីតុណ្ហភាពចន្លោះពី ២ ទៅ ៨អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពប្រចាំថ្ងៃជាមធ្យម ៣៣.អង្សាសេ សម្រាប់ខែមេសា ចន្លោះឆ្នាំ ១៩៨១ និងឆ្នាំ២០១០។

អ្នកនាំពាក្យក្រសួងសុខាភិបាលបង់ក្លាដែស លោក Selim Raihan បានឱ្យដឹងថា រដ្ឋាភិបាលបានបញ្ជាក់ពីការស្លាប់ទាក់ទងនឹងជំងឺដាច់សរសៃឈាមខួរក្បាលយ៉ាងហោចណាស់ ១១នាក់ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ។

ភ្លៀងត្រូវបានគេរំពឹងថា នឹងនាំមកនូវភាពធូរស្រាលខ្លះដល់ប្រទេសបង់ក្លាដែស ចាប់ពីថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសីតុណ្ហភាពបានឡើងកម្តៅអស់រយៈពេលមួយសប្តាហ៍ ដោយរដ្ឋធានីដាកា បានកត់ត្រាសីតុណ្ហភាពកើនលើស ៤០អង្សាសេ អស់រយៈពេលជាច្រើនថ្ងៃមកនេះ៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner