ឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីរក្សាទុកគ្រឿងញៀន
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០០និង២០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ ហ៊ន វង់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង២)ឈ្មោះ វ៉ាង លីហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឆែករកឃើញ ក្រាមសថ្លា០២កូនថង់តូចផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុ ឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចក៏នាំខ្លួនមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ម.ន