នាយរងប៉ុស្ដិ៍ស្វាយប៉ាកមានជំងឺ និងពលរដ្ឋងាយរងគ្រោះនៅសង្កាត់ទួលសង្កែ២ បន្តទទួលបានការជួយឧបត្ថម្ភពីកាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នាយរងប៉ុស្ដិ៍ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺទឹកនោមផ្អែម ជួបការខ្វះខាត និងប្រជាពលរដ្ឋក្រីក្រីចាស់ជរា ងាយរងគ្រោះមួយចំនួនទៀត រស់នៅភូមិទួលពពែ និងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ពួកគាត់ទទួលបានការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាព ពីសំណាក់ លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងសហការីពាក់ព័ន្ធ តំណាងលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ។

ក្រោយពីទទួលបានជាគ្រឿងឧបភោគបរិភោគ និងថវិកាសង្គ្រោះមួយចំនួន លោកនាយរងប៉ុស្ដិ៍ស្វាយប៉ាក និងប្រជាពលរដ្ឋចាស់ជរា ងាយរងគ្រោះ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងនូវទឹកចិត្តសប្បុរសធម៌ របស់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តំណាងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភដល់ក្រុមគ្រួសារពួកគាត់នៅគ្រាកំពុងការខ្វះខាតចំពោះមុខ ដូចជាពាក្យគេបាននិយាយតៗគ្នាថា «ទីណាមានប្រជាពលរដ្ឋជួបរាល់ហានិភ័យផ្សេងៗ ទីនោះតែងតែឃើញកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច»។

យ៉ាងណាក៏ដោយ លោកស្រី អាន ផល្លា ជា ពិសី បានថ្លែងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះប៉ុណ្ណោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ដែលជាការដឹកនាំចង្អុលបង្ហាញចំគោលដៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាដ៏ឧត្តុងឧត្តមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ម.ន ដោយៈ ហាស់ កំសាន្ដ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner