បើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់២កង់ ព្យាយាមបើករត់ ត្រូវសម្ថកិច្ចដេញឃាត់ខ្លួនបាន

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តកូរ៉ូឡា បានរេចង្កូទៅបុកទៅបុកតបាំងថ្មចែកទ្រូងផ្លូវបាក់អស់២កង់ ម្ចាស់រថយន្តបង្កព្យាយាមបើករត់ ត្រូវបានសមត្ថកិច្ចដេញឃាត់បានមកវិញ កាលពីម៉ោង១១យប់ថ្ងៃទី២ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅខាងកើតរង្វង់មូលចោមចៅប្រមាណជា១០០ម៉ែត្រ  តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2W-1335 ធ្វើដំណើរទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់២កង់។ ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ ហើយបានព្យាយាមបើករត់មកដល់ផ្លូវរថភ្លើងនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ ត្រូវបានសមត្ថកិច្ចឃាត់បានអ្នកបើកបរ និងរថយន្តបានតែម្តង។ សមត្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌ ចុះមកយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយនៅពេលក្រោយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner