បើករថយន្តបុករះកង់បីឥណ្ឌា និងម៉ូតបីគ្រឿង រងរបួសម្នាក់ នៅខណ្ឌទួលគោក

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តកាមរីឆ្លាម រេពេញផ្លូវបបណ្តាល ជ្រុកទៅបុករះកង់បីឥណ្ឌាពីរគ្រឿង និងម៉ូតូបីគ្រឿងទៀត ដែលចតស្រៀមតាមចិញ្ចើផ្លូវ ខូចខាតយ៉ាងដំណំ និងស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី ក្នុងនោះម្ចាស់កង់បីឥណ្ឌាម្នាក់រងរបួស កាលពីម៉ោង១២និង១០យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ៥៩២ ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនកើតគេឃើញកង់បីឥណ្ឌាពីរគ្រឿង និងម៉ូតូបីគ្រឿងទៀតចតស្ងៀមនៅតាមចិញ្ចើមផ្លូវ លុះមកដល់ម៉ោងកើតហេតុខាងលើក៏មានរថយន្តកាមរីឆ្លាមមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-8853 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងរេពេញផ្លូវ បានជ្រុលចង្កូតទៅបុករះកង់បីឥណ្ឌាពីរគ្រឿង និងម៉ូតូបីគ្រឿងទៀតពេញទំហឹងបណ្តាលរងការខូចខាតយ៉ាងដំណំ និងរងរបួសម្ចាស់កង់បីឥណ្ឌាម្នាក់ និងបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌបានចុះមកដល់ ដោយភាគីខាងរថយន្តបង្កសូមធ្វើការសម្របសម្រួលគ្នាដោយភាគីរថយន្តបានចេញសំណងទៅឲ្យម៉ូតូទាំងបីគ្រឿង ដើម្បីចញ្ចប់រឿង និងកង់បីឥណ្ឌាពីរគ្រឿងទៀត ភាគីខាងរថយន្តយកទៅជួសជុលឲ្យស្អាតឡើងវិញ។ ចំណែកស្លាកសញ្ញាចរាចរណ៍មួយដើមខាងភាគីរថយន្ត នឹងធ្វើកាដោះស្រាយជាមួយសមត្ថកិច្ចនៅពេលក្រោយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner