ស្រវឹងស្រាជោក បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវមុខស្ថានទូតជប៉ុន រងការខូចខាត

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តហាយឡែនឌ័រ ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ កាលពីម៉ោង១១យប់ ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៩ នៅមុខស្ថានទូតជប៉ុន តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខ  កណ្តាល2A.9828 បើកបរដោយបុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជោកជាំ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កខូចខាតមួយកំណាត់មុខយ៉ាងដំណំតែម្ដង ចំណែករបាំងថ្មមិនមានបាក់បែកនោះទេ។ ករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner