សិស្សនុសិស្សប្រជាពលរដ្ឋចំនួន១២៩៤បានទទួលអណោយផ្ទាល់ដៃពីសប្បុរសជនមានប៊ិចនិងសៀវភៅអង្ករួមនិងថវិការផងដែ
កំពង់ឆ្នាំង: ប្រជាពលរដ្ឋសិស្សានុសិស្សមកពីស្រុក៣ឃុំ៦បានទទួលអំណោយផ្ទាល់ដៃពីសប្បរសជនហេីយក៍ជាថ្ងៃរំលឹកខួបសោកសៅដែលក្រុមឩទ្ទាមក្រៅច្បាប់ខ្មែរក្រហមបានចូលដុតផ្ទះសម្បែងទ្រព្យសម្បត្តិនិងបណ្តាលអោយមនុស្សស្លាបមនិងរបួសផងដែរ ។ ពិធីនេះធ្វេីឡេីងក្រោមអធិបតីភាពអភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុនសុវណ្ណារិទ្ធ និងមានការចូលរួមពីអភិបាលស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងអាជ្ញាធមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋ ។ ពិធីធ្វេីឡេីងនៅថ្ងៃទី២កក្កដា២០១៩នៅក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។ អភិបាលស្រុកកំពង់ត្រឡាចលោក ឈឹមវិទ្ធា បានរំលឹកឡេីងថា កន្លែងដែលយេីងកំពង់តែអង្គុយសេីចលេងសប្បាយរីករាយនេះ ៣៥ឆ្នាំមុនត្រូវបានក្រុមឩទ្ទាមក្រៅច្បាប់ខ្មែរក្រហមបានចូលលុកលុយដុតផ្ទះសម្បែងឆេះទ្រព្យសម្បតិ្តបណ្តាលអោយមានមនុស្សស្លាប់និងរងរបួសផងដែរ ។ ក្នុងនោះមានគ្រួសាររបស់លោក ចាន់សុខ និងគ្រួសាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិនេះមួយចំនួនផងដែរហេីយថ្ងៃនេះឪពុកបងប្អូនបានរួមគ្នាធ្វេីពិធីបុណ្យរំលឹកខួប៣៥ឆ្នាំម្តាយរបស់លោក ចាន់សុខនិងបងប្អូនប្រជាពលរដ្ឋដែលបានស្លាបដែលស្លាប់និងរបួសដោយការធ្វេីជាអំណោយដល់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សដែលបានមកពីស្រុកជលគីរី ស្រុកកំពង់ត្រឡាចនិងស្រករលាប្អៀដោយសិស្សានុសិស្សចំនួន៩០០នាក់ក្នុងម្នាក់ៗទទួលបានសៀវភៅ៥ក្បាលប៉ិចរួមនិងថវិការ ដោយឡែកបងប្អូនប្រជាពលរដ្ឋចំនួន៤៧០នាក់ក្នុងម្នាក់ៗទទួលបានអង្ក១០គីឡូភួយមួយរួមនិងថវិការផងដែរ និងបានប្រគេគេនព្រះសង្ឃ៣វត្តដោយក្នុងមួយវត្តៗទទួលបានអង្ក១០០គីឡូម៉ី២កេះទឹកផ្កែឈេី២កេះថវិការ១០ម៉ឺនរៀល ។ លោក ចាន់សុខ បានបញ្ជាក់អោយដឹងថាបុណ្យរំលឹកខួបនៃការស្លាប់ម្តាយរបស់លោកក៍ដូចបងប្អូនប្រជាពលរដ្ឋដែលបានស្លាប់និងរបួសនៅពេលនោះគឺខាងលោកធ្វេីជារៀងរាងឆ្នាំដេីម្បីអោយចងចាំជានិច្ច របបឃោឃៅមួយនេះ ។ លោកបានអោយដឹងថា ថវិការដែលបានមកពីធីបុណ្យក្រុមគ្រួសាររបស់បានដាក់បញ្ចូលទៅក្នុងមូលនិធីនៃមន្ទីពេទ្យគុន្ធបុផ្ផាដេីម្បីកិច្ចការសង្គ្រោះកុមាៗផងដែរ ៕ សុក្ចារិន