ជិត៦០០នាក់ ចូលរួមប្រជែងមេដាយតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

កីឡាករ-កីឡាការិនីជិត៦០០នាក់ បានចូលរួមប្រជែងមេដាយកីឡាតេក្វាន់ដូ WT ពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩ ដោយបានបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តាហ៍កន្លងទៅ នៅអគាប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិ ក្រោមវត្តមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT និងឯកឧត្តមអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ បានឲ្យដឹងថា ការប្រកួតលើកនេះកីឡាករ-កីឡាការិនីចំនួន ៥៨១នាក់ ក្នុងនោះវិញ្ញាសាសម្តែងមេគុនមានចំនួន៥០១នាក់ និងវិញ្ញាសាប្រយុទ្ធមានចំនួន៨០នាក់។ ការប្រកួតនេះ ដើម្បីជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើមៗ បន្តការហ្វឹកហាត់ ត្រៀមព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០១៩ លើកទី៣០ នៅប្រទេសហ្វីលីពីន។

លោក គង់ សក្ខិដា អគ្គលេខាធិការ សហព័ន្ធ បានបញ្ជាក់ថា គណៈកម្មការបានរកឃើញអត្តពលិកខ្លាំងៗលើ២ផ្នែកធំៗ គឺវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែងមេគុន ដែលវិញ្ញាសាប្រយុទ្ធ គឺជាកីឡាករ-កីឡាការិនី ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ និងលេខ២ ស្ថិតក្នុងវគ្គជម្រុះកម្មវិធី Hope 2023 កាលថ្ងៃទី២៧ ខែមករា និងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ រាជធានីភ្នំពេញ និង Hope 2023 កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តសៀមរាបចំនួន៨០នាក់ រីឯកីឡាករ-កីឡាការិនីជម្រើសជាតិ ឆ្នាំ២០១៩សម្រាប់ឈុតធំ និងក្រុមថ្នាល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner