បង្ក្រាបទីតាំងកែច្នៃ និងដំឡើងរថយន្តចង្កូតស្តាំគ្មានច្បាប់ នៅស្រុកអង្គស្នួល

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្ដាល ដោយមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធី ដឹកនាំដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃ អយ្យការ អមសាលាដំបូងខេត្តកណ្ដាល បានចុះបង្ក្រាបទីតាំងកែច្នៃ ដំឡើង រថយន្តចង្កូតស្តាំគ្មានច្បាប់នៅស្រុកអង្គស្នួល កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅ ក្នុងភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុក អង្គស្នួល ខេត្តកណ្ដាល។ ក្នុងការ ចុះប្រតបត្តិការនេះ សមត្ថកិច្ច បានរកឃើញរថយន្ត ម៉ាក NISSAN DiESAlL ចំនួន ០៦ គ្រឿង ទំងន់៥តោន រថយន្តចង្កូតស្ដាំ (គ្មាន ពន្ធ)។

លោកឧត្តមសេនីយ៍ទោ អ៊ាវ  ចំរើន ឲ្យដឹងថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង៥នាទី ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកណ្ដាល បានសហការជាមួយ កម្លាំងសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល កម្លាំងអធិការដ្ឋាន នគរបាល ស្រុកអង្គស្នួល ប៉ុស្តិ៍នគរបាល រដ្ឋបាល និង អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ដោយមាន ការសម្របសម្រួល នីតិវិធី ដោយ លោក ឯក ស៊ុនរស្មី  ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្តកណ្ដាល តាមរយៈ ទូរស័ព្ទ បាន ចុះមកដល់ទីតាំង កែច្នៃ ដំឡើង រថយន្ត គ្មានច្បាប់ចង្កូត ស្ដាំគ្មានពន្ធ ស្ថិតនៅ ក្នុងភូមិ ដំណាក់កកោះ ឃុំ សំរោង លើ ស្រុក អង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យ ជាម្ចាស់ ទីតាំងរថយន្ត កែច្នៃ មានឈ្មោះ សុខ បញ្ញា ភេទ ប្រុស អាយុ ២១ ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ផ្ទះជួល ភូមិ ដំណាក់ កកោះ ឃុំ សំរោង លើ ស្រុក អង្គស្នួល ខេត្តកណ្ដាល ។ វត្ថុតាង ដកហូត រួមមានៈ រកឃើញ រថយន្ត ម៉ាក NISSAN DiESAlL ចំនួន ០៦ គ្រឿង ទំងន់ ៥ តោន រថយន្ត ចង្កូត ស្ដាំ ( គ្មាន ពន្ធ ) ក្នុងនោះ មានពណ៌ទឹកប្រាក់ ចំនួន ២ គ្រឿង និងពណ៌ ស ចំនួន ៤ គ្រឿង ដំឡើងទ្រុង រួច ចំនួន ៣ គ្រឿង និងមិនទាន់ដំឡើង ទ្រុង ចំនួន ៣ គ្រឿង។ ចំពោះ រថយន្ត ទាំង ៦ គ្រឿង នេះ គឺជា ប្រភេទ រថយន្ត ដឹក ធម្មតា កែច្នៃ ទៅជា រថយន្ត បែន សម្រាប់ ដឹកដី ហើយ មាន ម្ចាស់ រាង រៀងខ្លួន។ ចំពោះ វត្ថុតាង ខាងលើ ក្រុមចម្រុះ សម្រេចរក្សាទុក នៅកន្លែងកើតហេតុ បណ្ដោះអាសន្ន រង់ចាំការអនុវត្តនីតិវិធី បន្ត ស្អែក ម្ដងទៀត ដោយបានឲ្យកម្លាំងអធិការដ្ឋាន នគរបាល ស្រុក អង្គស្នួល ជាអ្នកមើលថែរក្សាវត្ថុតាង៕ធ.ដ

ដោយ ខាត់.សុខខឿន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner