របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ជនចំណាកស្រុកស្លាប់កើនដល់ ៣២,០០០នាក់ចាប់តាំងពីឆ្នាំ២០១៤មក

បរទេស៖ ទីភ្នាក់ងារទេសន្តប្រវេសន៍អង្គការសហប្រជាជាតិបានឲ្យដឹងថា តួលេខទូទាំងសាកលលោករបស់ខ្លួន អាចប៉ាន់ស្មានខុសពីលក្ខណៈពិតប្រាកដ និងទំហំនៃបញ្ហានេះ នៅពេលដែលការស្លាប់របស់ជនចំណាកស្រុកជាច្រើន មិនដែលត្រូវបានគេរាយការណ៍ ហើយសាកសពជាច្រើនមិនដែលត្រូវបានគេរកឃើញ។

យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ស្ថិតិនេះពណ៌នាពីរូបភាពមិនល្អនៃភាពគ្រោះថ្នាក់ដែលកំពុងរង់ចាំជនភៀសខ្លួន និងជនចំណាកស្រុករាប់សែននាក់ ដែលប្រថុយប្រថានអាយុជីវិតរបស់ខ្លួន នៅក្នុងការស្វែងរកការការពារ ឬជីវភាពប្រសើរឡើង។ បើតាមរបាយការណ៍នោះ មនុស្សជិត១ម៉ឺន៨ពាន់នាក់ បានស្លាប់ ឬបាត់ខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ាណេនៅចន្លោះឆ្នាំ២០១៤-២០១៨ ហើយសាកសពជិត២ភាគ៣នៃជនរងគ្រោះទាំងអស់មិនត្រូវបានគេរកឃើញទេ។

បើតាមអ្នកនាំពាក្យអង្គការទេសន្តប្រវេសន៍អន្តរជាតិ លោក Joel Millman បានបញ្ជាក់ថា ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់ សាសនាអ៊ិស្លាមមកពីប្រទេសមីយ៉ាន់ម៉ា មានចំនួនច្រើនគេ មានចំនួនដល់ទៅ២ពាន់២រយនាក់ ដែលត្រូវបានគេកត់ត្រានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយជិត២៨៨នាក់ជាជនចំណាកស្រុកអាហ្វហ្កានីស្ថាននៅក្នុងតំបន់អាស៊ីខាងត្បូង ចាប់តាំងពីឆ្នាំ២០១៤មក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner